ផ្សព្វផ្សាយ

សិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន ដឹកនាំដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបិទបញ្ចប់ប្រកបដោយជោគជ័យ
(ជឺជាំង, ចិន)៖ សិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន ក្រោមប្រធានបទ «ជំរុញកិច្ចសហការគ្រប់ជ្រុងជ្រោយ និងការកសាងសមត្ថភាពសហជីពនៃប្រទេសទាំងពីរ» បានបិទបញ្ចប់ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងហានចូវ ខេត្តជឺជាំង ប្រទេសចិន ក្រោមអធិបតីភាពលោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដាលបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តយស សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) លោកស្រី Zhao Changjiu អនុប្រធាន CWIE និងលោកស្រី Lu Ying អនុប្រធានសហព័ន្ធសហជីពខេត្តជឺជាំង។ លទ្ធផលផ្លែផ្កាជាច្រើនពិតជាបានកើតចេញពីវគ្គសិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន ក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ និងឈានទៅបើកទំព័រថ្មីនៃការបន្តផ្លាស់ប្តូរបទពិសោធន៍សម្រាប់ថ្ងៃអនាគតរវាងសម្ព័ន្ធសហជីពការងារ នៃប្រទេសទាំងពីរ។ នេះបើតាមការគូសបញ្ជាក់របស់ លោកស្រី Zhao Changjiu ជាមួយនិងសុទិដ្ឋិនិយមប្រកបដោយភាពជឿជាក់ នៃការបង្កើនទំនាក់ទំនងកាន់តែជិតស្និតថែមទៀតជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលលោកស្រីបានចាត់ទុកសិក្ខាសាលានេះថា ជាស្ពានតភ្ជាប់ទំនាក់ទំនង និងការបន្តផ្លាស់ប្តូរបទពិសោធន៍លើការងារសហជីពនិងកម្មករចិនជាមួយកម្ពុជា ដើម្បីសម...

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន៣២៤,០០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលប្ដីរបស់គាត់បានទទួលមរណភាព
កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាចំនួន ៣២៤,០០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ ខែម ណាំគា ភេទ ស្រី អត្តលេខ២២០២០៦៩ ផ្នែកDW.៦ ដោយសារប្តីរបស់គាត់បានទទួលមរណភាពដោយរោគគាពាធ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣,៦០០,០០០រៀលជូនទៅដល់សមាជិកសហជីពចំនួន៣០នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣,៦០០,០០០រៀល ជូនសមាជិកសហជីពចំនួន៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ក្នុងនោះរួមមាន៖ ១.អ្នករៀបអាពាហ៍ពិពាហ៍ចំនួន ១៧នាក់។ ២.អ្នកសម្រាលកូនចំនួន ១០នាក់។ ៣.អ្នកឈឺលើសពីមួយសប្ដាហ៍មានចំនួន ៣នាក់។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក សោម អូន បន្ដដឹកនាំគណៈប្រតិភូ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ទស្សនៈកិច្ចសិក្សានៅខេត្តជឺជាំង ប្រទេសចិន
(ប្រទេសចិន) នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ គណៈប្រតិភូ NACC ដឹកនាដោយ លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយស NACC បានបន្ដទៅទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ នៅមជ្ឈមណ្ឌលវាយនភណ្ឌចិននៅសង្កាត់ខឺឆែវ(Keqiao) ក្រុងសាវស៊ីង(Shaoxing) ខេត្តជឺជំាង (Zhejiang)។ ក្នុងទស្សនកិច្ចនេះដែរ ក៏មានកិច្ចប្រជុំ និង ការធ្វើបទបង្ហាញដោយសហជីពមូលដ្ខាន និង តំណាងក្រុមហ៊ុន អំពីនវានុវត្តជាន់ខ្ពស់លើវិស័យវាយនភណ្ឌ ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីកែប្រែផ្លាស្ទិក និងសរសៃដើមឈូកធ្វើជាក្រណាត់ និង ការត្បាញសរសៃកាបូន ដែលមានទម្ងន់ស្រាលខ្លាំងនិងមានភាពរឹងមាំជាងដែកថែបដប់ដង... ៕

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ក្រុមហ៊ុន អិលអេស អឹភែរឹល (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥៨៥,១០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលបានជួបឧបទ្ទវហេតុធ្លាក់ពីលើកាំជណ្ដើរ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អិលអេស អឹភែរឹល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ បានធ្វើការឧបត្ថម្ភប្រាក់ចំនួន ៥៨៤,១០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ ខាត់ សារ៉ាន អត្តលេខ LSEW-៣-៣០០១០ ផ្នែកដេរក្រុម៣ គាត់រអិលដួលធ្លាក់ពីរលើកាំជណ្តើរ ដែលមានផ្ទៃពោះ៧ខែហើយ។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អិលអេស អឹភែរឹល (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១២០,០០០រៀល ជូនសមាជិកសហជីព២នាក់
កណ្ដាល៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្ដយុវជនកម្ពុជា លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយ ជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ដែលទើបនឹងសម្រាលកូន ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀល ក្នុងនោះរួមមាន៖ ១. ឈ្មោះ វ៉េត វ៉ា ភេទស្រី អត្តលេខ0704 ក្រុមចលត័។ ២. ឈ្មោះ អិត លិន ភេទស្រី អត្តលេខ2179 ក្រុម12។ នាឱកាសនោះ លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២,៦៨០,០០០រៀល ជូនសមាជិកសហជីពចំនួន២០នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២,៦៨០,០០០រៀល ជូនសមាជិកសហជីពចំនួន២០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល និងផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់កម្មករម្នាក់ដែលបានទទួលមរណភាព ក្នុងនោះរួមមាន៖ ១. អ្នកសម្រាលបុត្រ ចំនួន ៦នាក់។ ២. អ្នកឈឺធ្ងន់ ចំនួន ៥នាក់។ ៣. អ្នករៀបអាពាហ៍ពិពាហ៍ ចំនួន៨នាក់។ ៤.កម្មករម្នាក់ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានប្រគល់ប្រាក់ឧបត្ថម្ភ ចំនួន ៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅដល់គ្រួសារនៃសពផងដែរ។ នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្...

សិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន ក្រោមប្រធានបទ «ជំរុញកិច្ចសហការគ្រប់ជ្រុងជ្រោយ និងការកសាងសមត្ថភាពសហជីពនៃប្រទេសទាំងពីរ» បានបើកជាផ្លូវការនៅទីក្រុងប៉េកាំង
(ប៉េកាំង-ចិន)៖ សិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន ក្រោមប្រធានបទ «ជំរុញកិច្ចសហការគ្រប់ជ្រុងជ្រោយ និងការកសាងសមត្ថភាពសហជីពនៃប្រទេសទាំងពីរ» បានបើកជាផ្លូវការនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងប៉េកាំង ប្រទេសចិន ក្រោមអធិបតីភាព លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដាលបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តយស សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងលោក វៃ ទីឈុន (Wei Dichun) អនុប្រធានសហព័ន្ធសហជីពទូទាំងប្រទេសចិន (ACFTU)។ វគ្គសិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន នាពេលនេះ កើតឡើងស្របពេលគម្រប់ខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិន (ACFTU) នៅឆ្នាំ១៩២៥-២០២៥ ជាព្រឹត្តការដ៍សំខាន់នេះគូសបញ្ជាក់ពីឧត្ដមភាព នៃទំនាក់ទំនងរបស់អង្គការសង្គមស៊ីវិល ជាពិសេសសហជីពនៃប្រទេសទាំងពីរ ដែលធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបតិការរវាងគ្នា សហជីពចិន និងកម្ពុជា កាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះ លោក សោម អូន បានថ្លែងថា វគ្គសិក្ខាសាលា និងដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍នេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការកសាងសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាល ជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្...

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១,៧៨៧,១០០រៀលជូនទៅដល់កម្មករម្នាក់ដែលបានទទួលមរណភាព
កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាសរុបចំនួន ១,៧៨៧,១០០រៀល ជូនកម្មករម្នាក់ឈ្មោះ មឿន ហ៊ា ភេទប្រុស អត្តលេខ៣២០៣៥ ផ្នែកសន្តិសុខ ដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឪ្យបាត់បង់ជីវិតកាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៥ ។ លោក សែ ចិត និងក្រុមការងារបាននាំយកនូវបច្ច័យមកចូលបុណ្យដល់គ្រួសារសពក្នុងនោះរួមមាន៖ ១.ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក មានចំនួន ៤១៣,០០០រៀល។ ២.លោកនាយកក្រុមហ៊ុនឧបត្ថម្ភប្រាក់ចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព។ ៣.ឯក ឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាឧបត្ថម្ភប្រាក់ចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង។ ៤.ប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លារ១០០ដុល្លា លុយខ្មែរ១៧៤,១០០រៀល។ ឆ្លៀតឱកាស...

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៤០,០០០រៀល ជូនសមាជិកសហជីព២នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៤០,០០០រៀល ជូនសមាជិកចំនួន២នាក់ ក្នុងនោះរួមមាន អ្នករៀបអាពាហ៍ពិពាហ៍ចំនួន១នាក់ និងអ្នកសម្រាលកូនចំនួន១នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល។ ឆ្លៀតឱកាសនោះ តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ សូមថ្លែងអំណរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៥០,០០០រៀលជូនសមាជិកសហជីពចំនួន៥នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៤៥០,០០០រៀល ជូនសមាជិកម្នាក់ចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖ ១. ឈ្មោះ ទិត្យ ផានុង អត្តលេខLR3383 ក្រុមឃ្លាំង មូលហេតុរៀបអាពាហ៍ពិពាហ៍។ ២. ឈ្មោះ សិត ភារី អត្តលេខLR8959S ក្រុមរៀបចំ មូលហេតុសម្រាលកូន។ ៣. ឈ្មោះ ផល សុភ័ក្ត អត្តលេខLR4129R ក្រុមពិនិត្យ មូលហេតុសម្រាលកូន។ ៤. ឈ្មោះ កែវ កញ្ញា អត្តលេខLR2429S ក្រុមA4 មូលហេតុសម្រាលកូន. ៥. ឈ្មោះ វង្ស ចាន់ អត្តលេខLR2315L ក្រុមA3ទឹកហូរ មូលហេតុសម្រាលកូន។ ឆ្លៀតឱកាសនោះ លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូម...

លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៦០០,០០០រៀល ជូនសមាជិកសហជីព១០នាក់
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៦០០,០០០រៀល ជូនសមាជិកចំនួន១០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀល ក្នុងនោះរួមមាន ស្រ្តីមានផ្ទៃពោះចំនួន៣នាក់ អ្នករៀបអាពាហ៍ពិពាហ៍ចំនួន៦នាក់ និងអ្នកសម្រាកកូនចំនួន១នាក់៖ ១. ឈ្មោះ តេន ស្រីនិច អត្តលេខ36904 ក្រុមB8 ២. ឈ្មោះ ផៃ និច អត្តលេខ39453 ក្រុមD6 ៣. ឈ្មោះ ច្រឹក ស្រីមុល អត្តលេខ34270 ក្រុមB10 ៤. ឈ្មោះ យ៉េត ស្រីមួយ អត្តលេខ38991 ក្រុមB3 ៥. ឈ្មោះ គង់ ចន្ត្រា អត្តលេខ37743 ក្រុមA2 ៦. ឈ្មោះ ឆាន នឿន អត្តលេខ38576 ក្រុមB7 ៧. ឈ្មោះ ជៃ ស្រីពៅ អត្តលេខ36321 ក្រុមA7 ៨. ឈ្មោះ លឹម ស្រីម៉ាច អត្តលេខ38705 ក្រុមA3 ៩. ឈ្មោះ ផល ស្រីរដ្ធ អត្តលេខ37305 ក្រុមA7 ១០. ឈ្មោះ សាវ វណ្ណេត អត្តលេខ37313 ក្រុមA10 ឆ្លៀតឱកាសនោះ លោក មួ...

លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានរៃអង្គាសថវិកាចំនួន ២៣៧,០០០រៀល ជូនសមាជិកសហជីពម្នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៣៧,០០០រៀល ជូនសមាជិកសហជីពចំនួនម្នាក់ ឈ្មោះ តែម ស្រី ក្រុមA4 អត្តលេខ 240825 ដោយមូលហេតុម្ដាយរបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក។ ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

គណៈប្រតិភូសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ចេញដំណើរទៅបំពេញទស្សនៈកិច្ច នៅសាធារណៈរដ្ឋប្រជាមានិចិន
តបតាមការអញ្ជើញរបស់ សហព័ន្ឋសហជីពទូទាំងប្រទេសចិន(ACFTU) គណៈប្រតិភូសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-(NACC)ដែលមានសមាជិក៣០រូប ដឹកនាំដោយលោក សោម អូន រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានកិត្តិយសសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីទៅបំពេញទស្សនៈកិច្ចការងាររយៈពេល១សប្តាយ៍ នៅសាធារណៈរដ្ឋប្រជាមានិតចិន។ លោក សោម អូន បានមានមានប្រសាសន៍ថាថា ក្នុងអំឡុងពេលទស្សនៈកិច្ច៧ថ្ងៃនេះ គណៈប្រតិភូរបស់លោក នឹងអញ្ជើញចូលរួមក្នុងសកម្មភាពសិក្ខាសាលា បោះជំរុំកម្មករ រៀបចំដោយសហព័ន្ឋសហជីព ទូទាំងប្រទេសចិន នៅរដ្ឋធានីប៉េកាំង និងខេត្តជើជាំង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការកសាងសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាលជាមួយនឹងអនាគតរួមគ្នាក្នុង យុគសម័យថ្មី ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍រួមរបស់កម្មករ និងការកសាងសមត្ថភាពរបស់សហជីព និងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងស្វែងយល់ពីប្រពៃណី វប្បធម៌ សេដ្ឋកិច្ចសង្គម វាងសហជីព និង ប្រជាជននៃប្រទេសទាំងពីរ។ លោក សោម អូន គូសបញ្ជាក់ថា “ខ្ញុំពិតជាមានកិត្តិយស ដែលបានដឹកនាំគណប្រតិភូថ្នាក់ដឹកនាំសហជីពក្នុង...

លោក អាន ភីរុណ និង លោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១៤១,៦០០រៀលជូនទៅដល់កម្មករម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព
កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អាន ភីរុណ និង លោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាចំនួន ១៤១,៦០០រៀល ជូនកម្មករម្នាក់ឈ្មោះ សៀង វី ភេទប្រុស អត្តលេខ ២៧៣៦២ ផ្នែកតុកាត់D7 ដោយមូលហេតុម្ដាយរបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ឆ្លៀតឱកាសនោះ លោក អាន ភីរុណ និង លោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារបងប្រុស និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២០០,០០០រៀល ជូនសមាជិកសហជីព២នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ជូនសមាជិកសហជីព២នាក់ដែលទើបរៀបអាពាហ៍ពិពាហ៍១នាក់ និងទើបសម្រាលកូន១នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល ក្នុងនោះរួមមាន៖ ១. ឈ្មោះមុច សុខហេង អត្តលេខ0938 ផ្នែកឃ្លាំងកណ្ដាល ២. ឈ្មោះ វែង នារតី អត្តលេខ0027 ផ្នែកបិទកែវ នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀល ជូនសមាជិកសហជីព៨នាក់
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀល ជូនសមាជិកចំនួន៨នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀល ក្នុងនោះរួមមាន ស្រ្តីមានផ្ទៃពោះចំនួន៤នាក់ អ្នករៀបអាពាហ៍ពិពាហ៍ចំនួន២នាក់ និងអ្នកសម្រាកព្យាបាលចំនួន២នាក់៖ ១. ឈ្មោះ ស៊ុត សុធារី អត្តលេខ37786 ក្រុមB5 ២. ឈ្មោះ ណែម សុខនាង អត្តលេខ35296 ក្រុមB6 ៣. ឈ្មោះ ទិត ស្រីនី អត្តលេខ32630 ក្រុមA1 ៤. ឈ្មោះ និល ឌីណា អត្តលេខ38753 ក្រុមB6 ៥. ឈ្មោះ អ៊ន លីសារ អត្តលេខ36245 ក្រុមA6 ៦. ឈ្មោះ រី មករា អត្តលេខ36141 ក្រុមB7 ៧. ឈ្មោះ សល់ ចាន់ធឿន អត្តលេខ36690 ក្រុមA4 ៨. ឈ្មោះ ខេង ដាវី អត្តលេខ37453 ក្រុមA4 ឆ្លៀតឱកាសនោះ លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក...

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស្យ៊ូឡឺ អ៊ីនធើណេសិនណល បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៨០,០០០រៀលជូនសមាជិកសហជីព
កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស្យ៊ូឡឺ អ៊ីនធើណេសិនណល ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល ក្នុងនោះរួមមាន៖ ១. ឈ្មោះ ឡាង លន់ អត្តលេខ0229 ក្រុម8 បម្រើការងារផ្នែកដេរ។ ២. ឈ្មោះ ឈឿន រត្ថា អត្តលេខ0292 ក្រុម5 បម្រើការងារផ្នែកដេរ។ ៣. ឈ្មោះ កេង ស៊ីណែត អត្តលេខ0910 ក្រុម8 បម្រើការងារផ្នែកដេរ។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស្យ៊ូឡឺ អ៊ីនធើណេសិនណល សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២៤៨,៨០០រៀលជូនសមាជិកសហជីព
កណ្ដាល៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២៤៨,៨០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ផន សុភារី អត្តលេខ 03673 ផ្នែកអូសកាវA5 ដោយមូលហេតុស្វាមីរបស់គាត់ឈឺធ្ងន់ត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក។ ដោយថវិកាឧបត្ថម្ភប្រគល់ជូនតាមរយៈប្អូនស្រីរបស់គាត់។ ឆ្លៀតឱកាសនោះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣០០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣០០,០០០រៀល ជូនសមាជិកចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ១០០,០០០រៀល ក្នុងនោះរួមមាន៖ ១. ឈ្មោះ រិត ចាន់ណេត អត្តលេខ1148 បម្រើការងារនៅផ្នែកQA មូលហេតុដោយសារគាត់រៀបអាពាហ៏ពិពាហ៏។ ២. ឈ្មោះ ប៊ុន ចាន់ថា អត្តលេខ00064 បម្រើការងារនៅផ្នែកដេរ មូលហេតុដោយសារគាត់រៀបអាពាហ៏ពិពាហ៏។ ៣. ឈ្មោះ ម៉ូ ស្រីនាត អត្តលេខ704 បម្រើការងារនៅផ្នែកអាយអ៊ី មូលហេតុដោយសារគាត់រៀបអាពាហ៏ពិពាហ៏។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕