• English
  • ភាសាខ្មែរ
  • Chinese

ផ្សព្វផ្សាយ

លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិកដែលកំពុងជួបទុក្ខលំបាក

លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិកដែលកំពុងជួបទុក្ខលំបាក

កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែធ្នូ  ឆ្នាំ២០២៣  លោក សែ ចិត ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា និងក្រុមការងារ ជំនួសមុខឱ្យ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានធ្វើការរៃអង្គាសថវិកាបងប្អូនកម្មករ កម្មការិនី ដែលកំពុងបំរើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនកម្មការិនីម្នាក់ឈ្មោះ ដាង ដីម អត្ថលេខ១៦០១៥ ផ្នែកដេរ ក្រុមE12 ដោយសារម្ដាយរបស់គាត់បានទទួលមរណៈភាព។ ថវិកាប្រគល់ជូនកម្មការិនីឈ្មោះ ដាង ដីម មានចំនួនទឹកប្រាក់សរុប ២៦៣,០០០រៀល។ លោក សែ ចិត និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសារនៃសព និងសូមដួងវិញ្ញាណក្ខ័ន្ធរបស់ម្ដាយកម្មការិនី ដាង ដីម ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាចុងក្រោយក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា សូមជូនបុណ្យកុសលទាំងនេះ ដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុនវេនធូរ៉ាទាំងអស់ ទទួលបានបុណ្យស្មើៗគ្នា៕

សហជីពទឹកចិត្ដកម្មករកម្ពុជា និងមន្រ្ដី ប.ស.ស ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ បុគ្គលស្វ័យនិយោជន៍ និងចែកស្រោមអនាម័យជូនកម្មករ កម្មការិនី

សហជីពទឹកចិត្ដកម្មករកម្ពុជា និងមន្រ្ដី ប.ស.ស ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ បុគ្គលស្វ័យនិយោជន៍ និងចែកស្រោមអនាម័យជូនកម្មករ កម្មការិនី

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ២០២៣ មន្រ្ដី ប.ស.ស បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ពីការចុះឈ្មោះជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកគ្រួសាររបស់សមាជិក ប.ស.ស ជូនដល់កម្មករ កម្មការិនី នៅក្នុងក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុង​ឱកាសនោះ មន្រ្ដី ប.ស.ស ក៏បានអញ្ជើញ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយនេះផងដែរ។ មិនត្រឹមតែពន្យល់ពីអត្ថប្រយោជន៍ពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកគ្រួសាររបស់សមាជិក ប.ស.ស ប៉ុណ្ណោះទេ ថែមទាំងមានការពន្យល់ពីការប្រើប្រាស់ស្រោមអនាម័យ និងចែកស្រោមអនាម័យដល់បងប្អូនកម្មករ កម្មការិនីដែលកំពុងបំរើការក្នុងក្រុមហ៊ុន មីឡានណានេះផងដែរ៕

លោក អ៉ឹម ស៊ីថាត ចុះជួបពិភាក្សាកាងារជាមួយក្រុមហ៊ុន ស៊ីអិនដឺហ្គ្រី

លោក អ៉ឹម ស៊ីថាត ចុះជួបពិភាក្សាកាងារជាមួយក្រុមហ៊ុន ស៊ីអិនដឺហ្គ្រី

កំពង់ស្ពឺ÷ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពីឯកឧត្តម លី វិចិត្រ ប្រធាន​សហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក អ៉ឹម ស៊ីថាត បានចុះជួបពិភាក្សាការងារមួយចំនួនជាមួយភាគីក្រុមហ៊ុន ស៊ីអិនដឺហ្គ្រី ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ក្នុងការពង្រឹងការងារ និងលក្ខខណ្ឌការងារ។

កម្មករ​រោងចក្រ ខាយណេង ច្រើនរូប ស្ម័គ្រចិត្តចូលជាសមាជិក​សហជីព​ទឹកចិត្តកម្មករកម្ពុជា

កម្មករ​រោងចក្រ ខាយណេង ច្រើនរូប ស្ម័គ្រចិត្តចូលជាសមាជិក​សហជីព​ទឹកចិត្តកម្មករកម្ពុជា

កំពង់ឆ្នាំង÷ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ កម្មករ កម្មការិនី របស់ក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក  ស្ថិតនៅភូមិ​ផ្សារត្រាច ឃុំលង្វែក ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង មានចំនួន ៥០នាក់ បានស្ម័គ្រចិត្តចូលជាសមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន ខាយណេង លេឌើរប្រដាប់ (ខេមបូឌា ) ឯ.ក៕

បង់លុយតិច តែទទួលបានអត្ថប្រយោជន៍ច្រើន

បង់លុយតិច តែទទួលបានអត្ថប្រយោជន៍ច្រើន

អត្ថប្រយោជន៍សំខាន់ៗដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកប.ស.ស.ទទួលបានពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗចំនួន៣ប្រភេទដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទទួលបានដោយចំណាយត្រឹម១៥ ៦០០ រៀលក្នុង១ខែតាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។ អត្ថប្រយោជន៍សំខាន់ៗទាំងនោះរួមមាន ទី១. ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី២. ការទទួលបានប្រាក់បំណាច់មាតុភាព និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។  បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេស ដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សូមអញ្ជើញទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស.៕

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ប្រជុំប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់ឆ្នាំក្រោយ

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ប្រជុំប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់ឆ្នាំក្រោយ

ភ្នំពេញ៖ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការសហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំគណៈកម្មាការប្រតិបត្តិនៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជាប្រជុំប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីរៀបចំការងារសំដៅឱ្យមានប្រសិទ្ធិភាព និងលទ្ធផលកាន់តែប្រសើរជាងឆ្នាំនេះ។ ក្នុងឱកាសនោះ ឧត្ដម លី វិចិត្រ បានលើកឡើងថាការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យអង្គភាពកាន់តែរឹងមាំុ។ បច្ចុប្បន្ននេះមានការផ្ដល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករប្រសើរជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលចុះសួរសុខទុក្ខកម្មករកម្មការិនីកន្លងមក ដូចនេះអត្ថប្រយោជន៍ដែលទទួលបានទាំងនេះ ត្រូវព្យាយាមផ្សព្វផ្សាយដល់សមាជិក និងស្វែងយល់បន្ថែម​ពីបទបញ្ញតិថ្មីទៀត។ ធ្វើយ៉ាងណាឱ្យបងប្អូនកម្មករយល់ឱ្យកាន់តែច្បាស់ ដើម្បីបញ្ជៀសការធ្វើកូដកម្មទាមទារណាមួយដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ទាំងសងខាង គឺខាងថៅកែ និងខាងកម្មករ។ ឯកឧត្ដមក៏បានណែនាំទៅដល់គ្រប់គោលដៅទាំងអស់ត្រូវបន្ដការពិភាក្សាជាមួយក្រុមហ៊ុនក្នុងការធ្វើភាពជាតំណាងបំផុត (MR...

ក្រុមហ៊ុន អ៊ីស្ដក្រោន ចូលរួមបរិច្ចាគថវិកា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា

ក្រុមហ៊ុន អ៊ីស្ដក្រោន ចូលរួមបរិច្ចាគថវិកា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក ផឹង ធាឈីវ តំណាងក្រុមហ៊ុន អុីស្ដក្រោន ហ៊្វូតវែរ អុិនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលរួមបរិច្ចាគថវិកាចំនួន ៣០០ដុល្លា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា ដាក់បំពាក់តាមផ្លូវច្រកចូលវត្ដសិលាចារិក ហៅវត្ដក្ដីត្រឹប ពីផ្លូវជាតិលេខ១ ចូលរហូតដល់ខ្លោងទ្វាវត្ដ ដែលមានចំងាយ ២,៥០០ម៉ែត្រ ស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង តាមរយៈមូលនិធិសប្បុរសធម៌ ដើម្បី សុភមង្គលកម្មករ។  លោក លី វិចិត្រ ប្រធានមូលនិធិក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន អុីស្ដក្រោន និងគោរពជូនចំពោះក្រុមហ៊ុន អុីស្ដក្រោន ហ៊្វូតវែរ អុិនដាសស្រ្ទី ឯ.ក ប្រកបដោយកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្ដិថ្កោលទោស ទណ្ឌិត សម រង្ស៊ី

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្ដិថ្កោលទោស ទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្ដិថ្កោលទោស ទណ្ឌិត សម រង្ស៊ី      យើងខ្ញុំជាថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងឱ្យកម្មករនិយោជិតចំនួនជាង៤០,៧៧៥ នាក់ នៅក្នុងវិស័យវាយនភ័ណ្ឌ សូមប្រកាសថ្កោលទោសយ៉ាងដាច់ខាត ចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លៃកាពិត និងញុះញង់តាមបណ្តាញសង្គមចំពោះការបង្ហោះផ្សារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ ដោយបានចោទប្រកាន់ថា ការរៀបចំពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ជាការរៀបចំផលិតរូបភាពក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល។    យើងខ្ញុំ បានយល់ឃើញថា ការលើកឡើង របស់ ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្ករឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដែលជាអំពើល្មើសច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ទនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស និងសូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការអោយបានតឹងរឹងបំផុត តាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ដោយមិនអាចលើកលែងអោយបានឡើយ។    ក្នុងរយៈពេលដែលបង្កើតរាជរដ្ឋាភិ...

សហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន បានបញ្ជូលសមាជិកថ្មី

សហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន បានបញ្ជូលសមាជិកថ្មី

កំពង់ស្ពឺ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន ប៊ីលាន (ខេមបូឌា) ហ៊ែនប៊ែក ឯ.ក  មានកម្មករ កម្មការិនី ប្រចាំក្រុមហ៊ុន ហ្គោលដេន បានស្ម័គ្រចិត្ដចូលជាសមាជិកសហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន ប៊ីលាន (ខេមបូឌា) ហ៊ែនប៊ែក ឯ.ក ចំនួន ១០រូប ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ៕ 

សហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន ប៊ីលាន (ខេមបូឌា) ហ៊ែនប៊ែក ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក

សហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន ប៊ីលាន (ខេមបូឌា) ហ៊ែនប៊ែក ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន ប៊ីលាន (ខេមបូឌា) ហ៊ែនប៊ែក ឯ.ក បានប្រគល់ថវិការៃអង្គាសពីបងប្អូនកម្មករចំនួន ១៤០,០០០រៀល ដល់កម្មករឈ្មោះ ហុង ជូរី អត្ដលេខ GKLD0029 ដែលម្ដាយរបស់គាត់បានទទួលមរណៈភាពកាលពីថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំ២០២៣-២០២៤

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំ២០២៣-២០២៤

ភ្នំពេញ៖ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំ២០២៣-២០២៤ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលមានទីតាំងស្ថិតនៅអាគារលេខ ១២-១៤B ផ្លូវលេខ៣២A (២៧១) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នឹងចូលរៀន៖ ចូលរៀនលើកទី១៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចូលរៀនលើកទី២៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ លក្ខខណ្ឌទទួលអាហារូបករណ៍ គឺគ្រាន់តែព្រីនឯកសារខិតបណ្ណខាងក្រោមនេះ រួចបំពេញឈ្មោះ និងជ្រើសរើសជំនាញ ហើយយកឯកសារនេះប្រគល់ឱ្យវិទ្យាស្ថានខ្មែរជំនាន់ថ្មី៕  ខិតបណ្ណ៖ https://t.me/ccwfnews/77

លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា បន្ដការផ្សព្វផ្សាយគោលនយោបាយសហជីពសម្រាប់សមាជិកថ្មី

លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា បន្ដការផ្សព្វផ្សាយគោលនយោបាយសហជីពសម្រាប់សមាជិកថ្មី

កំពង់ស្ពឺ៖ នៅថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានបន្ដការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា។  ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករចូលជាសមាជិកសហជីពបន្ថែមទៀតចំនួន ២១នាក់៕

ឯកឧត្ដម សោម អូន ចុះផ្សព្វផ្សាយ និងស្វែងរកសិស្សចូលរៀនវគ្គបណ្តុះបណ្តាលរយ:ពេលខ្លី

ឯកឧត្ដម សោម អូន ចុះផ្សព្វផ្សាយ និងស្វែងរកសិស្សចូលរៀនវគ្គបណ្តុះបណ្តាលរយ:ពេលខ្លី

ព្រៃវែង៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ និងស្វែងរកសិស្សចូលរៀនវគ្គបណ្តុះបណ្តាលរយ:ពេលខ្លី សម្រាប់ប្រជាជនក្រ១ក្រ២ និង គ្រួសារងាយរងហានិភ័យ  នៅក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង៕

មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ធ្វើការអំពាវដល់សប្បុរសជន

មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ធ្វើការអំពាវដល់សប្បុរសជន

   ​​   មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ មានកិត្ដិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី នាយក នាយិកា រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត មេត្ដាជ្រាបថា លោកចៅអធិការវត្ដសិលាចារិក (ហៅវត្ដក្ដីត្រឹប) ស្ថិតក្នុងភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បានស្នើសុំបិណ្ឌបាតជាបង្គោល និងបំពាក់អំពូលសឡា ក្នុងមួយដើម (បង្គោលនិងអំពូល) តម្លៃ ២២០,០០០(ម្ភៃពីរម៉ឺន)រៀល សម្រាប់បំភ្លឺផ្លូវចូលវត្ដប្រវែង ២,៥០០ម៉ែត្រ ពីថ្នល់ជាតិលេខ១ មកទល់ក្លោងទ្វាវត្ដ ព្រោះសព្វថ្ងៃងងឹតពិបាកធ្វើដំណើរ ដូចនេះមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានធ្វើចលនាគៀរគរពីសប្បុរជនដើម្បីជួយកសាង។     អាស្រ័យហេតុដូចជម្រាបជូនខាងលើ មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ សូមធ្វើការអំពាវនាវដល់ លោក-លោកស្រី នាយក នាយិកា រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ជាថវិកា ដើម្បីចូលរួមជាកុសលផលបុណ្យ និងជូនកុសល្យផលបុណ្យទាំងនេះ ដល់ម្ចាស់សប្បុរសជនគ្រប់ៗគ្នា សម្រេចបានកិច្ចការប្រកបដោយភាពជោគជ័យ និងប្រាថ្នាអ្វីៗឱ្យបានដូចសេចក្ដីបំណងប្រាថ្នា។    សូម លោក-លោកស្រី នាយក នាយិកា រោងចក្...

ក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករបន្ដសកម្មភាពចុះជួយគ្រួសារទីទាល់ក្រ

ក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករបន្ដសកម្មភាពចុះជួយគ្រួសារទីទាល់ក្រ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់គ្រួសារក្រីក្រចំនួន ៤គ្រួសារ ដែលស្ថិតនៅភូមិឧកញ៉ាប៉ាង​​ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុង១គ្រួសារទទួលបាន៖ ១.ថវិកា ១០០,០០០រៀល ២.អង្ករ ៥០គីឡូក្រាម ៣.ទឹកស៊ីអីវ ១យួរ ៤.ទឹកត្រី ១យួរ ៥.ប៊ីចេង ០.៥គីឡូក្រាម ៦.ស្ករស ១គីឡូក្រាម ៧.ខ្លាញ់ ១ដប ៨.ត្រីខ ១យួរ សរុបថវិកាក្នុងការចំណាយសរុបមានចំនួន ១,១៤០,០០០រៀល៕

លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា និងក្រុមការងារបានពាំនាំយកថវិកាទៅចូលរួមបុណ្យសពកម្មការិនី

លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា និងក្រុមការងារបានពាំនាំយកថវិកាទៅចូលរួមបុណ្យសពកម្មការិនី

តាកែវ៖ ភូមិព្រៃតាឡយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅក្បាលព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សែ ចិត ប្រធានសហជីព នៃក្រុមហ៊ុន វេនធូរ៉ា និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានពាំនាំយកថវិកាទៅចូលរួមបុណ្យសពកម្មការិនីឈ្មោះ ជួប កូឡាប អត្ថលេខ266335 ផ្នែកដេរ ក្រុមC3ដោយបានគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលចេញពីធ្វើការជិះម៉ូតូត្រលប់ទៅផ្ទះវិញ។  ក្នុងនោះកម្មករ កម្មការិនីនៅក្រុមហ៊ុន វេនធូរ៉ា ក៏បានចូលរួមរំលែកទុក្ខជាថវិកាចំនួន ១,០២២,១០០រៀល, ក្រុមហ៊ុន វេនធូរ៉ា ចូលរួមរំលែកទុក្ខជាថវិកាចំនួន ៤០០,០០០រៀល, ប្រាក់ខែចុងក្រោយ និងអត្ថប្រយោជន៍ផ្សេងៗ ចំនួន ១០០ដុល្លា និង១៧៥,៨០០រៀល, សហជីពទឹកចិត្ដកម្មករកម្ពុជា ចូលរួមរំលែកទុក្ខជាថវិកាចំនួន ៤០០,០០០រៀល។ សរុបថវិកាមានចំនួន ១០០ដុល្លា និង ១,៩៩៧,០០០រៀល។ ជាចុងក្រោយ ក្រុមការងារតំណាងកម្មករ កម្មការិនី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមដួងវិញ្ញាណក្ខ័ន្ធកម្មការិនីឈ្មោះ ជួប កូឡាប ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាចុងក្រោយ ក្រុមការងារ...

ក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៀបចំកម្មវិធី The Voice of Ventora ដើម្បីអបអរសាទរពីធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៀបចំកម្មវិធី The Voice of Ventora ដើម្បីអបអរសាទរពីធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានចូលរួមជាធិបតីក្នុងការក្រកួតជ្រើសរើសបងប្អូនកម្មករ កម្មការិនី ប្រលងចម្រៀង ក្នុងកម្មវិធី The Voice of Ventora ស្ថិតនៅក្នុងក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក តាមបណ្ដោយផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ការប្រកួតចម្រៀងនេះ រៀបចំដោយក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដោយមានការផ្សព្វផ្សាយដល់បងប្អូនកម្មករ កម្មការិនីក្នុងក្រុមហ៊ុន វេធូរ៉ា មកចូលរួមប្រលងចម្រៀង ដើម្បីអបអរសាទរពីធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ បងប្អូនកម្មករ និងកម្មការិនី មានសេចក្ដីរីករាយ និងសប្បាយជាខ្លាំងដែលក្រុមហ៊ុនបានរៀបចំកម្មវិធីនេះឡើង ហើយក៏បានស្នើសុំក្រុមហ៊ុនឱ្យធ្វើកម្មវិធីនៅឆ្នាំក្រោយៗទៀតផង៕

លោក ឡាយ សំអូន ចុះជួបសំណេះសំណាលជាមួយសមាជិកសហជីព និងផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពមូលដ្ឋាន

លោក ឡាយ សំអូន ចុះជួបសំណេះសំណាលជាមួយសមាជិកសហជីព និងផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពមូលដ្ឋាន

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក ឡាយ សំអូន ជាអនុប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនីជាសមាជិក សមាជិកាសហជីពទឹកចិត្ដកម្មករកម្ពុជា  នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក ដែលមានទុក្ខធុរៈ ស្ថិតនៅភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន ក៏បានផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃសមាជិកសហជីពដែលទទួលបាន ព្រមទាំងពីលទ្ធផលក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អ៊ីស្ដក្រោន ទទួលបានក្រោយពីការសម្របសម្រួលនៃការដោះស្រាយ និងសំណូមពរមួយចំនួន។ លោក ឡាយ សំអូន ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ថ្មីៗរបស់ ប.ស.ស សម្រាប់បងប្អូនកម្មករដែលសម្រាកលំហែរមាតុភាព គឺពេលទៅពិនិត្យផ្ទៃពោះនឹងទទួលថវិការត្រលប់មកវិញចំនួន ៨០,០០០រៀល រហូតដល់កូនអាយុ២ឆ្នាំ។ ម្យ៉ាងវិញទៀតសម្រាលកូននៅមន្ទីពេទ្យដៃគូ ប.ស.ស គឺមិនចំណាយថវិការឡើយ ថែមទាំងទទួលបានថវិការត្រលប់មក...

ឯកឧត្តម លី វិចិត្រ ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស ថ្មីៗ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ទៅដល់សហគ្រាស និងថ្នាក់ដឹកនាំសមាជិកសហជីព

ឯកឧត្តម លី វិចិត្រ ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស ថ្មីៗ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ទៅដល់សហគ្រាស និងថ្នាក់ដឹកនាំសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស ថ្មីៗ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ទៅដល់សហគ្រាស និងថ្នាក់ដឹកនាំសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។  ឯកឧត្តម លី វិចិត្រ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីថែទាំ សុខភាព គឺជាអត្ថប្រយោជន៍បន្ថែមទៀតដល់បងប្អូនកម្មករ និងសមាជិកក្នុងបន្ទុកគ្រួសារ និងកាត់បន្ថយការចំណាយមួយផ្នែកទៀតរបស់បងប្អូន និងគ្រួសារក្រីក្រ ព្រមទាំងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស។  ម្យ៉ាងវិញទៀតនេះជាចំនុច អាទិភាពនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីធានាបាននូវមូលធនមនុស្សប្រកបដោយគុណភាព និងសុខភាពល្អ។  ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានស្នើសុំបងប្អូន ជួយផ្សព្វផ្សាយកម្មវិធីនេះដល់សមាជិកខ្លួន ជាពិសេសអាចផ្សព្វផ្សាយទៅដល់បងប្អូននៅតាមភូមិដែលខ្លួនរស់នៅ៕

អបអរសាទរ ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក

អបអរសាទរ ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក

អបអរសាទរ ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៉ីតាលី ។ ថ្ងៃទី២៤ វិច្ឆិកា ២០២៣

Page 9 of 10