កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា លោក អ៊ុំ ភារៈ និងលោក សៅ វណ្ណី តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក នឹងបានផ្ដល់ជូនដល់សមាជិកឈ្មោះ ណយ ចាន់ណា ភេទស្រីអត្ថលេខZC០២៣៥ ផ្នែកខ្សែទឹកហូរ មូលហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ជើង។
ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប២១៦,០០០រៀល។
ស្របពេលជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕