កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ថវិការឧបត្ថម្ភបានពីការរៃអង្គាសចំនួនសរុប ៥០៤,៦០០រៀល ជូនទៅសមាជិកដែលជួបទុក្ខលំបាកដូចខាងក្រោម៖
ទី១ ឈ្មោះ សៅ សុភ័ណ្ឌ ភេទស្រី អត្តលេខ៧៣៣៨ ផ្នែកលាបកាវ ក្រុមE9 ដោយសារ ម្ដាយរបស់គាត់បានទទួលមរណភាព ថវិកាដែលទទួលបានមានចំនួន ២៥៨,៥០០រៀល
និងទី២ ឈ្មោះ សៀម ចាន្ថា ភេទស្រី អត្តលេខ៣៦៣០ ផ្នែកដេរ ក្រុមB១ ដោយសារ ម្ដាយរបស់គាត់បានទទួលមរណភាព ថវិការដែលទទួលបានមានចំនួន ២៤៦,១០០រៀល៕
តំណាងក្រុមសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់បានស្មើៗគ្នា៕