កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានឧបត្ថមទឹកប្រាក់ចំនួន៤៥០,០០០រៀលជូនទៅសហមាជិកសហជីពដែលដាក់ច្បាប់លំហែរមាតុភាពនិងរៀបអាពាពិពាហ៍ចំនួន៥នាក់ដោយម្នាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀល។
នាឱកាសនោះ លោក អ៊ុំ ភារះ និងក្រុមការងារតំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់សមាជិកទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕







