កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន១៩០,០០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ ស្វាយ សុខុម អត្តលេខ4550L មូលហេតុកូនរបស់គាត់បានជួបគ្រោះថ្នាក់ដោយាររន្ទះបាញ់។ ថវិការទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក។
ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ទាំងអស់ដែលតែងបរិចាកថវិការផ្ទាល់ខ្លួននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕




