• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤២៩,៣០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤២៩,៣០០រៀល ជូនសមាជិកពីរនាក់ ដោយមូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះរួមមាន៖

១.ឈ្មោះ ឃន ស្រីអិត អត្តលេខ ២៨២៦១ ផ្នែកកាវA៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ក្បាលប្រេះលលាដ៏ ថវិកាជូនគាត់មានចំនួនទឹកប្រាក់សរុប ២២០,៣០០រៀល។

២.ឈ្មោះ ជៀម ចាន់ អត្តលេខ ១៦៦១៦ ផ្នែកសន្តិសុខ បានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដងកាំបិត ថវិកាជូនគាត់មានចំនួនទឹកប្រាក់សរុប ២០៩,០០០រៀល។

ឆ្លៀតឱកាសនោះ លោក​ សែចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានជូនពរបងប្រុសបងស្រីឆាប់ជាសះស្បើយ និង សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕