• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីន ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៨៨,៨០០រៀលជូនសមាជិកសហជីពចំនួន២នាក់

កណ្ដាល៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីន ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៨៨,៨០០រៀល ជូនសមាជិកពីរនាក់ដែលសមាជិកម្នាក់ទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន១៤៥,៣០០រៀល ដោយមូលហេតុម្ដាយមីងរបស់គាត់បានទទួលមរណភាព និងសមាជិកម្នាក់ទៀតបានទទួលប្រាក់ឧបត្ថម្ភសរុបចំនួន ១៤៣,៥០០រៀល មូលហេតុចូលរួមបច្ច័យបុណ្យផ្កា។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីន ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីន ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕


相关文章