• English
  • ភាសាខ្មែរ
  • Chinese

លោក ទិត្រ សុភានិងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន៧២០,០០០រៀលជូនទៅសមាជិកសហជីពចំនួន៨នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកទិត សុភា នឹងក្រុមការងារសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន៧២០,០០០រៀលជូនសមាជិកសហជីពចំនួន៨នាក់ដែលក្នុងនោះរួមមាន៖

១.​ សម្រាលកូនចំនួន ១នាក់

២. រៀបអាពាហ៍ពិពាហ៍ចំនួន ៦នាក់

៣. ឈឺលើសមួយសប្ដាហ៍ចំនួន ១នាក់

ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀល

ឱកាសនោះលោក​ ទិត្រ សុភានិងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់កម្មករ-កម្មការនីដែលជាសមាជិកសហជីពនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕

相关文章