កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣,០០០,០០០រៀល ជូនដល់សមាជិកសហជីពចំនួន២៥នាក់ក្នុងនោះរួមមាន៖
១. អ្នករៀបអាពាពិពាហ៍មានចំនួន៦នាក់
២. អ្នកសម្រាលកូនចំនួន១៦នាក់
៣. អ្នកឈឺលើពីមួយសប្ដាហ៍មានចំនួន៣នាក់
ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន១២០,០០០រៀល។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាៗ៕

.jpg)


.jpg)







.jpg)
.jpg)










.jpg)


