• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៦៧៦,០០០រៀល ជូនសមាជិកសហជីពម្នាក់ដែលបានទទួលមរណភាព

កណ្ដាល៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានរៃអង្គាសថវិកាចំនួន ៦៧៦,០០០រៀលជូនសមាជិកម្នាក់ឈ្មោះ សាន សុណ្ណារា ភេទប្រុស អត្តលេខ ២៤៤៥ ផ្នែកវេចខ្ចប់ មូលហេតុដោយសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់អាយុជីវិត ក្នុងនោះថវិការៃអង្គាសរួមមាន៖

១. សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចូលថវិកាចំនួន ៤០០,០០០រៀល។

២. ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីបានចំនួន ២៧៦,០០០រៀល។

នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

相关文章