• English
  • ភាសាខ្មែរ
  • Chinese

ថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងពិធីផ្សព្វផ្សាយ «ផែនទីបង្ហាញផ្លូវ ស.ស.យ.ក ២.០ ឆ្ពោះទៅឆ្នាំ២០២៨»

ថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងពិធីផ្សព្វផ្សាយ
«ផែនទីបង្ហាញផ្លូវ ស.ស.យ.ក ២.០ ឆ្ពោះទៅឆ្នាំ២០២៨»

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៦ នៅស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨»។

 

ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សោម អូន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ស.ស.យ.ក និងជាប្រធានកិត្តិយសសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងសមាជិកក្រុមប្រឹក្សាភិបាល សរុបចំនួន ១១២រូប។

 

ក្នុងនោះ វត្តមានយ៉ាងថ្លៃថ្លារបស់ លោក លី វិចិត្រ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំសហព័ន្ធសហជីពជាសមាជិក នៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ ស្មារតីសហការ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមតម្រង់ទិសចលនាយុវជន និងកម្មករនិយោជិតនៅកម្ពុជា។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សោម អូន បានគូសបញ្ជាក់អំពីខ្លឹមសារស្នូល និងសារៈសំខាន់នៃ «ផែនទីបង្ហាញផ្លូវ ស.ស.យ.ក ២.០ ឆ្ពោះទៅឆ្នាំ២០២៨» ដែលជាត្រីវិស័យយុទ្ធសាស្ត្រដ៏មុតស្រួច សម្រាប់តម្រង់ទិសសកម្មភាពយុវជនក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃសង្គម និងបច្ចេកវិទ្យា។

相关文章