• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា បន្ដការផ្សព្វផ្សាយគោលនយោបាយសហជីពសម្រាប់សមាជិកថ្មី

កំពង់ស្ពឺ៖ នៅថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ហ៊ីរ៉ូតា ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានបន្ដការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ហ៊ីរ៉ូតា។ 

ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជាចំនួន ២១នាក់ផងដែរ៕