កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ៃ ផល្លា និងក្រុមការងារតំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា បានចុះសួរសុខទុក្ខសមាជិក ឈ្មោះភួង រឺន ភេទប្រុស អត្តលេខ240058 ផ្នែកតុកាត់ ដែលបំរើការនៅក្រុមហ៊ុន ហ៊ន់ខូ ខេមបូឌាអ៊ិនដាសស្រ្ទៀល ឯ.ក អាសយដ្ឋានស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមូលហេតុជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរសម្រាកនៅមន្ទីរពេទ្យ។ ជាមួយគ្នានោះលោក ម៉ៃ ផល្លា ក៏នាំយកថវិកាឧបត្ថម្ភជូនគាត់មានចំនួន ៤០៣,០០០រៀល ដែលថវិការនេះបានមកពីការរៃអង្គាសពីសមាជិកសហជីពប្រចាំក្រុមហ៊ុន។
ឆ្លៀតក្នុងឱកាសនោះលោក ម៉ៃ ផល្លា ក៏បានថ្លែងអំណរអរគុណដល់បងប្អូនកម្មករប្រចាំក្រុមហ៊ុន ហ៊ន់ខូ ខេមបូឌាអ៊ិនដាសស្រ្ទៀល ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករ-កម្មការិនីឱ្យបានស្មើៗទាំងអស់គ្នា៕