• English
  • ភាសាខ្មែរ
  • Chinese

លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៤០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន អេហ្វអិមអេហ្វ មេនូហ្វេកធើរីង ឯ.ក

កណ្ដាល៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អេហ្វអិមអេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលទើបនឹងសម្រាលកូនរួច មានចំនួន ៣នាក់ ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០រៀល សរុបជាថវិការឧបត្ថម្ភមានចំនួ​ន ២៤០,០០០រៀល។ ក្នុងរួមមាន៖

១ ឈ្មោះ ខុម សូរិយា អត្តលេខ 05455   ផ្នែក បិតកាវ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០រៀល

២ ឈ្មោះ រស់ លីដា អត្តលេខ 04532   ផ្នែក បិតកាវ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០រៀល

ទី៣ ឈ្មោះ ហួន សៅរី អត្តលេខ 05458 ផ្នែក ដេរA3 ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០រៀល

ជាចុងក្រោយ លោក ហ៊ីន ម៉ៃ សូមជូនពរបងប្អូនកម្មករនិយោជិតទាំងអស់សំណាងល្អគ្រប់ៗគ្នា៕