• English
  • ភាសាខ្មែរ
  • Chinese

发布新闻

工友爱心募捐显真情 团结互助暖人心

工友爱心募捐显真情 团结互助暖人心

2026年6月4日,磅士卑省讯 —— 经柬埔寨职工心意工会联盟主席 Ly Vichetra 先生批准,由 Tit Sophea 先生、Dy Samban 先生及 AJ Textile Co., Ltd. 基层工会委员会共同发起,在位于磅士卑省桑隆东县罗良扎克乡普灵村130号路的工厂内开展爱心募捐活动,为缝纫B组员工 Voeun Boeun 先生(员工编号:AJ00941)提供援助。 此次募捐活动得到了广大工友的积极响应和热情参与,充分展现了工人阶层团结互助、守望相助的优良传统。通过大家的共同努力和无私奉献,本次活动共筹集善款 169,700柬币(KHR),并已及时转交给受助员工,以帮助其缓解当前面临的困难。 虽然募得的金额并不十分庞大,但每一份捐助都饱含着工友们真挚的关爱与深厚的情谊,充分体现了劳动者之间同舟共济、互帮互助的团结精神。这不仅是一份物质上的支持,更是一份精神上的鼓励与温暖,让受助员工深切感受到来自工友大家庭的关怀与力量。 此次活动充分彰显了工会组织服务职工、关爱职工的宗旨,也进一步增强了广大职工之间的凝聚力和向心力,营造了团结友爱、互助共进的良好氛围。 值此机会,AJ Textile Co., Ltd. 基层工会委员会谨向柬埔寨职工心意工会联盟领导以及全体积极参与捐助的工友们致以最诚挚的感谢和崇高的敬意。大家的善举充分体现了团结、友爱、责任与奉献的精神,为建设和谐劳动关系和温暖职工大家庭贡献了积极力量。 爱心汇聚力量,团结传递温暖;携手共克时艰,共创美好未来。

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៤០៤,៩០០រៀលជូនកម្មការនីចំនួន១នាក់

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៤០៤,៩០០រៀលជូនកម្មការនីចំនួន១នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣០៦,៩០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ ឡាញ់ ក្ដូករំដួលណាគ្រី អត្តលេខ៣៣២៩៩ បម្រើការងារផ្នែកទឹកថ្នាំD៣ មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។  ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមជូនពរបងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងជួបតែសំណាងល្អគ្រប់គ្នា៕

ក្រុមការងារតំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន២២៥,៥០០រៀលជូនទៅសមាជិកសហជីព

ក្រុមការងារតំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន២២៥,៥០០រៀលជូនទៅសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន២២៥,៥០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ មួង គង់ អត្តលេខLR5046S ជាសមាជិកសហជីព មូលហេតុ​បងប្រុសគាត់បានទទួលមរណភាព។ ឆ្លៀតឱកាសនោះលោក អ៊ឹម ចនថៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក សូមអរគុណដល់លោក លី​ សុផាន​ ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការនីដែលជាសមាជិកនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា។

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រវេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានឧបត្ថម្ភទឹកប្រាក់1ចំនួន ២៤៨,៤០០រៀល ជូនកម្មករម្នាក់

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រវេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានឧបត្ថម្ភទឹកប្រាក់1ចំនួន ២៤៨,៤០០រៀល ជូនកម្មករម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជាតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាប់ចំនួន ២៤៨,៤០០រៀល ជូនប្អូន​ប្រុសម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព។ ឆ្លៀតឱកាសនោះ សមាជិកសហជីពតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហព័ន្ធសហជីពកំលាំងចិត្តកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលជាសមមាជិកនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា

ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយ ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា

សហជីពទឹកចិត្តយុវជនកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិកក្នុងឱកាសរៀបអាពាហ៍ពិពាហ៍

សហជីពទឹកចិត្តយុវជនកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិកក្នុងឱកាសរៀបអាពាហ៍ពិពាហ៍

ខេត្តកណ្តាល៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោកស្រី សុខ ឡាំងអេង តំណាងសហជីពប្រចាំក្រុមហ៊ុន រិចស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក បាននាំយកថវិកាឧបត្ថម្ភចំនួន ៩០,០០0 រៀល ទៅប្រគល់ជូនបងប្រុស ហុង គឹមសេង អត្តលេខ QC-24382 ដែលជាសមាជិកសហជីពក្នុងឱកាសដ៏សិរីសួស្តីនៃពិធីរៀបអាពាហ៍ពិពាហ៍របស់លោក។ ដែលស្ថិតនៅភូមិតានូ ឃុំស្អាងតូច ស្រុកស្អាង ខេត្តកណ្តាល ក្នុងបរិយាកាសស្និទ្ធស្នាលនិងពោរពេញដោយទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង។ ជាទីបញ្ចប់ សូមជូនពរដល់ថ្នាក់ដឹកនាំ និងបងប្អូនកម្មករនិយោជិតទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបតែសេចក្តីសុខសុភមង្គលគ្រប់ៗគ្នា។

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣០៦,៩០០រៀលជូនកម្មការនីចំនួន១នាក់

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣០៦,៩០០រៀលជូនកម្មការនីចំនួន១នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣០៦,៩០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះលី ពិសី ភេទប្រុស អត្តលេខ៣២៦៧៣ បម្រើការងារផ្នែកដេរ មូលហេតុដោយសារកូនគាត់រលាកទឹកក្ដៅធ្ងន់ធ្ងរ។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមជូនពរបងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងជួបតែសំណាងល្អគ្រប់គ្នា៕

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូត វែរ នាំយកថវិកាឧបត្ថម្ភជូនកម្មការិនីឆ្លងទន្លេរួច ៥នាក់

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូត វែរ នាំយកថវិកាឧបត្ថម្ភជូនកម្មការិនីឆ្លងទន្លេរួច ៥នាក់

កំពង់ស្ពឺ៖នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជាសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូត វែរ ឯ.ក បានពាំនាំនូវថវិកាឧបត្ថម្ភលើកទឹកចិត្ត ទៅប្រគល់ជូនដល់បងប្អូនកម្មការិនីជាសមាជិកសហជីព ដែលបានឆ្លងទន្លេ (សម្រាលកូន) រួចរាល់ ចំនួន ៥ នាក់។ ម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០ រៀល ដែលមានរាយនាម និងអត្តលេខដូចខាងក្រោម៖ ១. ឈ្មោះ នីយ៉ា សារីយក្សឆាន់ (អត្តលេខ LR5121S) ២. ឈ្មោះ វឿន សាត (អត្តលេខ LR5022S) ៣. ឈ្មោះ អ៊ិល ផល (អត្តលេខ LR5875S) ៤. ឈ្មោះ ទូច សុផានី (អត្តលេខ LR3876D) ៥. ឈ្មោះ អុល សុខលី (អត្តលេខ LR3938L) ទឹកប្រាក់សរុបរួម៖ ៤៥០,០០០ រៀល ការឧបត្ថម្ភនេះ គឺជាការស្តែងឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការជួយសម្រាលបន្ទុក និងសួរសុខទុក្ខសមាជិកមហាគ្រួសារកម្មករនៅក្នុងគ្រាលំបាក។

សហភាពសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនកម្មករ-កម្មការិនី ១១នាក់ នៅក្រុមហ៊ុន ហុន ធីហ្សឺ ហ៊្វុងលេឌើរ

សហភាពសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនកម្មករ-កម្មការិនី ១១នាក់ នៅក្រុមហ៊ុន ហុន ធីហ្សឺ ហ៊្វុងលេឌើរ

កំពង់ស្ពឺ៖ នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក លី វិចិត្រ ប្រធានសហភាពសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពបានពាំនាំនូវថវិកាឧបត្ថម្ភលើកទឹកចិត្ត ទៅប្រគល់ជូនដល់កម្មករ-កម្មការិនី សរុបចំនួន ១១ នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន ហុន ធីហ្សឺ ហ៊្វុងលេឌើរ (ខេមបូឌា) ឯ.ក (ស្ថិតនៅផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៦៨ ភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ)។ ការឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលបន្ទុក របស់បងប្អូនកម្មករ ក្នុងនោះរួមមាន៖ ១. អ្នកសម្រាលកូន៖ ចំនួន ៤ នាក់ ២. អ្នករៀបអាពាហ៍ពិពាហ៍៖ ចំនួន ៧ នាក់ ថវិកាឧបត្ថម្ភ៖ ម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៩០,០០០ រៀល ដែលសរុបជាទឹកប្រាក់រួមមានចំនួន ៩៩០,០០០ រៀល។ សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីពីសំណាក់ថ្នាក់ដឹកនាំសហភាពសហជីព ក្នុងការជួយជ្រោមជ្រែងសមាជិករបស់ខ្លួននៅគ្រប់កាលៈទេសៈ។  

ទឹកចិត្តសាមគ្គី សហជីពមូលដ្ឋានរោងចក្រ អេ ជេ ថេក ស្ដាយ រៃអង្គាសថវិកាជួយកម្មករជួបទុក្ខលំបាក

ទឹកចិត្តសាមគ្គី សហជីពមូលដ្ឋានរោងចក្រ អេ ជេ ថេក ស្ដាយ រៃអង្គាសថវិកាជួយកម្មករជួបទុក្ខលំបាក

កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេក ស្ដាយ ឯ.ក ស្ថិតនៅផ្លូវ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង បានរៀបចំយុទ្ធនាការមនុស្សធម៌ចុះរៃអង្គាសថវិកា ដើម្បីជួយសង្គ្រោះបន្ទាន់ដល់កម្មករម្នាក់ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់។ សកម្មភាពសប្បុរសធម៌នេះ ធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដោយមានការដឹកនាំផ្ទាល់ពី លោក ទិត សុភា និងលោក ឌី សំបាន។ ថវិកាដែលប្រមូលបានពីទឹកចិត្តសប្បុរសរបស់បងប្អូនកម្មករ-កម្មការិនីនៅក្នុងរោងចក្រផ្ទាល់ មានចំនួនសរុប ២២១,៥០០រៀល។ ថវិកាទាំងនេះត្រូវបាននាំយកជូនបងប្រុស អ៊ុក សុផល អត្តលេខ AJ00118 បម្រើការងារផ្នែកអ៊ុត ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺឈឺធ្ងន់នៅមន្ទីរពេទ្យ ដើម្បីជួយសម្រាលបន្ទុកគ្រួសារក្នុងគ្រាអាសន្ន។ តំណាងសហជីពមូលដ្ឋាន លោក ទិត សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនកម្មករទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមជួយគ្នា ក្នុងស្មារតី «ទឹកចិត្តកម្មករជួយកម្មករ» យ៉ាងពិតប្រាកដ។ សកម្មភាពនេះបានសបញ្ជាក់កាន់តែច្បាស់ពីតម្លៃនៃការរួបរួម និ...

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់លោកស្រី សុខ ឡាងអេង ដែលឪពុករបស់គាត់ទទួលមរណភាព

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់លោកស្រី សុខ ឡាងអេង ដែលឪពុករបស់គាត់ទទួលមរណភាព

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សូត្រ សុជាតិ និងក្រុមការងារ តំណាងឲ្យលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់លោកស្រី សុខ ឡាងអេង ជាសមាជិកសហជីពមូលដ្ឋាន នៃក្រុមហ៊ុន រិច ស្រ្ពីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលមូលហេតុឪពុករបស់គាត់ បានទទួលមរណៈភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ និងបានចូលបុណ្យចំនួន ១០០,០០០រៀល ។  ជាថ្មីម្ដងទៀតក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ព្រមទាំងបួងសួងដល់គុណព្រះរតនៈត្រ័យសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកឪពុករបស់គាត់ បានទៅកាន់សុគតិភពកុំបីខានឡើយ។

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ចុះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសមាជិកសហជីព

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ចុះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសមាជិកសហជីព

ខេត្តកណ្តាល៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សូត្រ សុជាតិ និងក្រុមការងារ តំណាងឱ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារលោកស្រី សុខ ឡាងអេង ដែលត្រូវជាសមាជិកសហជីពមូលដ្ឋាន នៃក្រុមហ៊ុន រិច ស្រ្ពីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក។ ការចុះជួបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងថា លោកឪពុករបស់លោកស្រី សុខ ឡាងអេង បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ។ ពិធីបុណ្យសពត្រូវបានប្រារព្ធឡើងនៅលំនៅឋាននៃសព ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ តំណាងថ្នាក់ដឹកនាំសហព័ន្ធសហជីព ក៏បាននាំយកថវិកាចូលរួមបុណ្យចំនួន ១០០,០០០ រៀល ដើម្បីជួយសម្រាលបន្ទុកគ្រួសារសពផងដែរ។ ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោកឪពុករបស់លោកស្រី សុខ ឡាងអេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៃអង្គាសថវិកាជួយសម្រាលទុក្ខគ្រួសារកម្មករដែលបាត់បង់មាតា នៅខេត្តកំពង់ស្ពឺ

ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៃអង្គាសថវិកាជួយសម្រាលទុក្ខគ្រួសារកម្មករដែលបាត់បង់មាតា នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បាននាំយកថវិកាដែលបានមកពីការរៃអង្គាសផ្ដល់ជូនបងប្អូនកម្មករនិយោជិតដែលកំពុងជួបទុក្ខគ្រួសារ។ ក្រុមហ៊ុនខាងលើនេះ មានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ សកម្មភាពមនុស្សធម៌ដ៏មានទឹកចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីជួយសម្រាលការលំបាកដល់កម្មករម្នាក់ឈ្មោះ សយ ត្រា ភេទប្រុស (អត្តលេខ២៩១៧៨ បម្រើការងារផ្នែកលាបទឹកថ្នាំ D2) ដែលទើបតែបានបាត់បង់ម្ដាយជាទីស្រឡាញ់ ទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នៅក្នុងទឹកចិត្តអាណិតស្រឡាញ់ និងសាមគ្គីភាពគ្នានេះ ក្រុមការងារសហជីពបានរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពជួយគ្នាទៅវិញទៅមក ដោយប្រមូលបានថវិកាសរុបចំនួន ៣៥៦,១០០ រៀល និងបានប្រគល់ជូនដល់ដៃគ្រួសាររងគ្រោះដើម្បីចាត់ចែងក្នុងពិធីបុណ្យសព។ ជំនួសមុខឱ្យក្រុមគ្រួសារសព តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំរោងចក្រ ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុ...

ក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី នាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករ-កម្មការិនី ៧នាក់ ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ និងសម្រាលបុត្រ

ក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី នាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករ-កម្មការិនី ៧នាក់ ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ និងសម្រាលបុត្រ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី បាននាំយកថវិកាឧបត្ថម្ភរបស់សហជីព ទៅប្រគល់ជូនបងប្អូនកម្មករ-កម្មការិនី សរុបចំនួន ៧នាក់ ដើម្បីចូលរួមអបអរសាទរ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារ។ នៅក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនោះ ថវិកាឧបត្ថម្ភត្រូវបានបែងចែកជូនដល់កម្មករនិយោជិតដែលរៀបអាពាហ៍ពិពាហ៍ចំនួន ៣នាក់ ស្មើនឹងទឹកប្រាក់សរុប ៣៦០,០០0 រៀល និងផ្ដល់ជូនកម្មការិនីដែលសម្រាលបុត្រ (លំហែមាតុភាព) ចំនួន ៤នាក់ ស្មើនឹងទឹកប្រាក់សរុប ៤៨០,០០០ រៀល។ តាមរយៈការយកចិត្តទុកដាក់នេះ បងប្អូនកម្មករនិយោជិតម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០ រៀល ដូចៗគ្នា ដែលសរុបជាទឹកប្រាក់រួមទាំងអស់មានចំនួន ៨៤០,០០០ រៀល។ តំណាងក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងបានប្រសិទ្ធពរជ័យមង្គលជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការងារគ្រប់ៗគ្នា៕

ថ្នាក់ដឹកនាំសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ & ជេ នាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតចំនួន ១២នាក់ នៅខេត្តកំពង់ស្ពឺ

ថ្នាក់ដឹកនាំសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ & ជេ នាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតចំនួន ១២នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ & ជេ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមការងារ បានអញ្ជើញផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់បងប្អូនកម្មករ-កម្មការិនី សរុបចំនួន ១២នាក់។ ក្រុមហ៊ុនខាងលើនេះ មានអាសយដ្ឋានស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ការផ្ដល់ជូនប្រាក់ឧបត្ថម្ភនាឱកាសនោះ គឺដើម្បីចូលរួមត្រេកអរ ក៏ដូចជាជួយសម្រាលបន្ទុកជីវភាពបងប្អូនកម្មករ ក្នុងនោះរួមមាន៖ កម្មករនិយោជិតដែលរៀបអាពាហ៍ពិពាហ៍, សម្រាលកូន (លំហែមាតុភាព) និងអ្នកដែលបានជួបគ្រោះថ្នាក់ផ្សេងៗ។ តាមរយៈកាយវិការមនុស្សធម៌នេះ បងប្អូនកម្មករម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៦០,០០០ រៀល សរុបជាទឹកប្រាក់រួមមានចំនួន ៧២០,០០០ រៀល។ ក្នុងឱកាសដ៏រំភើបនិងរីករាយនោះ លោកស្រី ចាន់ ផល្លា ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម លី វិចិត្រ និងបានប្រសិទ្ធពរជ័យជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សំណាងល្អ និងជោគជ័យក្នុងភារកិច្ចការងារគ...

តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក បានរៃអង្គាសថវិកាចំនួន ១៧៥,៥០០រៀល ជូនកម្មករម្នាក់

តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ១៧៥,៥០០រៀល ជូនកម្មករម្នាក់

តាកែវ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ១៧៥,៥០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះឃាម ស្រួន អត្តលេខ៧០៦១៥ បម្រើការងារផ្នែកប្រអប់ មូលហេតុដោយសារគាត់ត្រូវវះកាត់កំពុងសំរាកព្យាលបាលនៅមន្ទីរពេទ្យ។ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕

ថ្នាក់ដឹកនាំសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនសមាជិកដែលរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង

ថ្នាក់ដឹកនាំសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនសមាជិកដែលរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោក វេត វី និងក្រុមការងារសហជីពមូលដ្ឋាននៃក្រុមហ៊ុន ខាយ ណេង លេឌើរប្រូដាក់ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនបងប្អូនកម្មកររងគ្រោះ និងក្រុមគ្រួសារសព។ សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ទៅលើរថយន្តដឹកកម្មករនៅក្នុងខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យកម្មករ-កម្មការិនីចំនួន ៩នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមកម្មកររងគ្រោះសរុបទាំងអស់ចំនួន ៥៣នាក់។ នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់សហជីព ទៅចែកជូនដល់បងប្អូនកម្មកររងគ្រោះដែលជាសមាជិកសហជីពមូលដ្ឋាន ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០ រៀល (សរុបថវិការួមចំនួន ៣៦០,០០០ រៀល) ដើម្បីជួយសម្រាលការលំបាកមួយផ្នែក។ ឆ្លៀតក្នុងទិដ្ឋភាពដ៏ក្តុកក្តួលនោះដែរ លោក វេត វី ព្រមទាំងក្រ...

ថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពកម្មករ ៩នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង

ថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពកម្មករ ៩នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង

 កំពង់ឆ្នាំង៖នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក វេត វី និងក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពបងប្អូនកម្មករ-កម្មការិនីចំនួន ៩នាក់ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។ ក្រុមគ្រួសារនៃសពបងប្អូនកម្មករទាំង ៩នាក់ បច្ចុប្បន្នកំពុងរស់នៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសចុះសួរសុខទុក្ខផ្ទាល់ដល់លំនៅឋាននោះ លោក វេត វី និងក្រុមការងារ ក៏បាននាំយកថវិកាចូលរួមបុណ្យសព ដើម្បីជួយសម្រាលបន្ទុកគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១០០,០០០ រៀល សរុបជាថវិការួមចំនួន ៩០០,០០០ រៀល។ ឆ្លៀតក្នុងទិដ្ឋភាពដ៏ក្រៀមក្រំ និងអួលដើមកនោះ លោក វេត វី ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក៏ដូចជាសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសពទាំងអស់ផងដែរ។ ទន្ទឹមនឹងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ថ្នា...

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣១០,៥០០រៀលជូនកម្មការនីចំនួន១នាក់

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣១០,៥០០រៀលជូនកម្មការនីចំនួន១នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣១០,៥០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះវង់ នាំឆីវ ភេទប្រុស អត្តលេខ២៦១៩០ បម្រើការងារផ្នែកគំរូPE(D&E) មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាៗ៕ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្...

លោក គីម ទី និងក្រុមការងារតំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក បានរៃអង្គាសថវិកាចំនួន ២១៣,០០០រៀល ជូនកម្មការនីម្នាក់

លោក គីម ទី និងក្រុមការងារតំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ២១៣,០០០រៀល ជូនកម្មការនីម្នាក់

តាកែវ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ៣០៤,៧០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះមុយ សុផា អត្តលេខ៧០៧១៥ បម្រើការងារផ្នែកបិតកាវ មូលហេតុដោយសារម្តាយគាត់បានទទួលមរណះភាព។ ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕

Page 2 of 43