• English
  • ភាសាខ្មែរ
  • Chinese

ផ្សព្វផ្សាយ

សមាជិកសហជីពទឹកចិត្តស្ត្រីកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

សមាជិកសហជីពទឹកចិត្តស្ត្រីកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី។ ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់កញ្ញា យាប ស្រីណូ (អត្តលេខ ០៨៨០ ផ្នែក QC) ដែលត្រូវជាឪពុកបង្កើតបានទទួលមរណភាព។ ថវិកាដែលប្រមូលបានសរុបចំនួន ៩៣,២០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។ តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ជំនួសមុខឱ្យគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ហើយសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៣នាក់ នៅក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៣នាក់ នៅក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានប្រគល់ប្រាក់ឧបត្ថម្ភជូនដល់សមាជិកសហជីពសរុបចំនួន ១៣ នាក់ (ក្នុងម្នាក់ៗទទួលបាន ១២០,០00 រៀល)។ សមាជិកដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖ អាពាហ៍ពិពាហ៍៖ ចំនួន ៥ នាក់ សម្រាលកូន៖ ចំនួន ៦ នាក់ មានជំងឺ (សម្រាកព្យាបាលលើសពី ១សប្តាហ៍)៖ ចំនួន ២ នាក់ សរុបថវិកាឧបត្ថម្ភដល់សមាជិកទាំង ១៣នាក់ នាពេលនេះ មានចំនួន ១,៥៦០,០00 រៀល។ សហជីពសូមជូនពរឱ្យសមាជិកទាំងអស់ជួបតែសេចក្តីសុខ និងសុខភាពល្អប្រសើរ!

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយគ្រួសារសមាជិកដែលមានទុក្ខជាទម្ងន់

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយគ្រួសារសមាជិកដែលមានទុក្ខជាទម្ងន់

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក​ លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក។ ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកគ្រួសារលោក អឿន ធា (អត្តលេខ ៣៣៩៧៧ ផ្នែកឃ្លាំងវត្ថុធាតុដើម RM WH) ដែលត្រូវជាម្តាយបង្កើតបានទទួលមរណភាព។ ថវិកាដែលប្រមូលបានសរុបចំនួន ៣០៥,៥០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។ តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមថវិកាតាមសទ្ធា និងសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារកម្មករម្នាក់ នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារកម្មករម្នាក់ នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចុះទៅសួរសុខទុក្ខ និងនាំយកថវិកាចូលរួមរំលែកទុក្ខជូនដល់គ្រួសារកម្មករម្នាក់ ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តំណាងសហជីពបានឱ្យដឹងថា ថវិកាដែលបាននាំយកទៅប្រគល់ជូននាពេលនេះ គឺដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ហែម ភារ៉ុន (អត្តលេខ ៣០៩៦៥) ជំនាញផ្នែកដេរ E5 ដែលត្រូវជាកូនបង្កើត ក្នុងឱកាសដែលមាតារបស់លោកបានទទួលមរណភាព។ ថវិកាចូលបុណ្យសរុបមានចំនួន ៣៣៣,៤០០ រៀល ដែលជាការចូលរួមរៃអង្គាសដោយសប្បុរសធម៌ និងសទ្ធាជ្រះថ្លាពីសំណាក់បងប្អូនកម្មករ-កម្មការិនីរួមការងារនៅក្នុងរោងចក្រ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ក្រុមការងារសហជីព ព្រមទាំងកម្មករទាំងអស់នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ បានសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពមាតារបស់លោក ហែម ភារ៉ុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសាមគ្...

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី ៤នាក់ នៅក្រុមហ៊ុន អេស្ទើរស្កាយហ្គេមុិន

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី ៤នាក់ នៅក្រុមហ៊ុន អេស្ទើរស្កាយហ្គេមុិន

(កណ្តាល)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ផល ភា ព្រមទាំងក្រុមការងារ តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរស្កាយហ្គេម៉ិន ឯ.ក (ASTER SKY GARMENT CO., LTD) បាននាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់បងប្អូនកម្មករ-កម្មការិនីផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៤។ យោងតាមការបញ្ជាក់ពីតំណាងសហព័ន្ធសហជីព ថវិកាឧបត្ថម្ភសរុបចំនួន ៤០០,០០០ រៀល ត្រូវបានបែងចែកជូនដល់បងប្អូនកម្មករ-កម្មការិនីចំនួន ០៤ នាក់ (ក្នុងម្នាក់ៗទទួលបាន ១០០,០០០ រៀល) ដើម្បីជួយសម្រាលបន្ទុក និងជាការលើកទឹកចិត្តក្នុងឱកាសផ្សេងៗ រួមមាន៖ ១. កញ្ញា ពៅ សុផល្លីន (អត្ថលេខ AS001876) ផ្នែកតុកាត់៖ ទទួលបានការឧបត្ថម្ភសម្រាប់ការវះកាត់ព្យាបាលជំងឺ។ ២. លោក វឿន ជីវ័ន (អត្ថលេខ AS000731) ផ្នែកដេរ A4៖ ទទួលបានការឧបត្ថម្ភក្នុងឱកាសរៀបអាពាហ៍ពិពាហ៍។ ៣. អ្នកស្រី ផល ភ័ស (អត្ថលេខ AS000741) ផ្នែកដេរ A7៖ ទទួលបានការឧបត្ថម្ភសម្រាប់ការសម្រាលកូន។ ៤. អ្នកស្រី ខេម ស្រីមុំ (អត្ថលេខ AS001098) ផ្នែកដេរ A12៖ ទទួលបានការឧបត្ថម្ភសម្រាប់ការសម្រាលកូន។ សក...

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី នៅក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី នៅក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក មួន ម៉េង តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់បងប្អូនកម្មករ-កម្មការិនីផ្ទាល់។ យោងតាមការបញ្ជាក់ពីតំណាងសហព័ន្ធសហជីព ថវិកាឧបត្ថម្ភទាំងនេះត្រូវបានបែងចែកជូនដល់បងប្អូនកម្មករ-កម្មការិនី ដែលក្នុងម្នាក់ៗទទួលបានចំនួន ៦០,០០០ រៀល សម្រាប់ជួយសម្រាលបន្ទុកជីវភាព ក្នុងនោះរួមមាន៖ អ្នកមានផ្ទៃពោះ៖ ចំនួន ០៧ នាក់ អ្នករៀបអាពាហ៍ពិពាហ៍៖ ចំនួន ០៣ នាក់ អ្នកសម្រាលកូនរួច៖ ចំនួន ០២ នាក់ អ្នកសុំច្បាប់ឈឺ៖ ចំនួន ០១ នាក់ សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធសហជីព ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រផ្ទាល់។

ការនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិកដែលកំពុងមានជំងឺ

ការនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិកដែលកំពុងមានជំងឺ

តាកែវ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ជម្រាបជូនក្នុងនាមតំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បាននាំយកថវិកាឧបត្ថម្ភជួយដល់កម្មការិនីម្នាក់គឺប្អូនស្រី ធ្លក អេង។ ប្អូនស្រី ធ្លក អេង អត្តលេខ ៧០៦៣១ បម្រើការងារនៅផ្នែកប្រអប់ មានស្វាមីកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងឱកាសនេះ ក្រុមការងារបានប្រគល់ថវិកាដែលបានមកពីការរៃអង្គាសសប្បុរសធម៌ ចំនួន ១៦២,០០០ រៀល ជូនដល់ប្អូនស្រីដើម្បីសម្រាលទុក្ខលំបាក។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលតែងតែផ្តល់កិច្ចសហការ និងចូលរួមជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកបែបនេះ។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ ជួបតែសំណាងល្អ និងទទួលបានបុណ្យកុសលស្មើៗគ្នា។

ការចុះសួរសុខទុក្ខ និងនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិក

ការចុះសួរសុខទុក្ខ និងនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចុះទៅសួរសុខទុក្ខកម្មការិនីម្នាក់គឺប្អូនស្រី ខាត់ ផាន់នួន។ ប្អូនស្រី ខាត់ ផាន់នួន ភេទស្រី អត្តលេខ ៣០២១៩ បម្រើការងារនៅផ្នែកលាបទឹកថ្នាំ C ត្រូវជាភរិយារបស់សព ដែលស្វាមីរបស់គាត់បានទទួលមរណភាព។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្រុមការងារបាននាំយកថវិកាដែលបានមកពីការរៃអង្គាសសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនី សរុបចំនួន ៣០២,០០០ រៀល ដើម្បីប្រគល់ជូនគ្រួសារសព។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ ដែលតែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា និងសូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាស្មើៗគ្នា។

សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ ឧបត្ថម្ភថវិកាជូនសមាជិក ៥ នាក់ ដែលរៀបអាពាហ៍ពិពាហ៍ និងលំហែមាតុភាព

សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ ឧបត្ថម្ភថវិកាជូនសមាជិក ៥ នាក់ ដែលរៀបអាពាហ៍ពិពាហ៍ និងលំហែមាតុភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា គណៈកម្មការសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ដែលមានទីតាំងស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ) បានរៀបចំកម្មវិធីប្រគល់ប្រាក់ឧបត្ថម្ភជូនដល់សមាជិក។ នៅក្នុងឱកាសនោះ សហជីពបានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួន ៤៥០,០០០ រៀល ជូនដល់បងប្អូនសមាជិកសហជីពចំនួន ៥ នាក់ ដែលបានដាក់ច្បាប់រៀបអាពាហ៍ពិពាហ៍ និងលំហែមាតុភាព ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០ រៀល ស្មើៗគ្នា។ តំណាងសហជីពប្រចាំក្រុមហ៊ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីប្រធាន ហ៊ុន រស្មី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករកម្មការិនីជាសមាជិកទាំងអស់។ ព្រមជាមួយគ្នានេះដែរ សហជីពក៏សូមជូនពរដល់បងប្អូនសមាជិកទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ និងជួបតែសំណាងល្អគ្រប់ៗគ្នា។

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា នាំយកថវិការៃអង្គាសជួយដល់កម្មការិនីដែលមានកូនឈឺធ្ងន់ នៅខេត្តតាកែវ

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា នាំយកថវិការៃអង្គាសជួយដល់កម្មការិនីដែលមានកូនឈឺធ្ងន់ នៅខេត្តតាកែវ

(តាកែវ)៖ តំណាងឲ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ លោក គឹម ទី ដែលជាសហជីពប្រចាំក្រុមហ៊ុន ចុងវ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) បាននាំយកថវិកាដែលបានមកពីការរៃអង្គាស ចំនួន ១៨០,០០០ រៀល ទៅប្រគល់ជូនកម្មការិនីម្នាក់។ កម្មការិនីដែលទទួលបានការជួយឧបត្ថម្ភនេះ មានឈ្មោះ គឹម សុធារី (អត្តលេខ ៧០៧៨៩) បម្រើការងារនៅផ្នែកវិចខ្ចប់ ដែលបច្ចុប្បន្នរូបគាត់កំពុងជួបការលំបាក ដោយសារកូនមានជំងឺឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះផងដែរ លោក គឹម ទី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមគ្នាបរិច្ចាគថវិកាជួយគ្នាក្នុងគ្រាលំបាកនេះ និងបានជូនពរឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងមានសុខភាពល្អគ្រប់ៗគ្នា។  

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជាង ១លាន៦សែនរៀល ជូនសមាជិកចំនួន ១៤នាក់

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជាង ១លាន៦សែនរៀល ជូនសមាជិកចំនួន ១៤នាក់

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក។ លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារ បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ១,៦៨០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ១៤នាក់ (ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០ រៀល) ដែលកំពុងជួបស្ថានភាពផ្សេងៗគ្នា រួមមាន៖ អ្នករៀបការ៖ ចំនួន ០៤ នាក់ អ្នកសម្រាលកូន៖ ចំនួន ០៥ នាក់ អ្នកមានជំងឺធ្ងន់៖ ចំនួន ០៥ នាក់ នាឱកាសនោះ តំណាងសហជីពប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធាន និងលោកអនុប្រធាន ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិក ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ឱ្យមានសុខភាពល្អ និងជួបតែសំណាងល្អគ្រប់ៗគ្នា។

ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាជិត ៥០ម៉ឺនរៀល ជូនកម្មការិនីផ្នែកសន្តិសុខដែលមានជំងឺធ្ងន់ធ្ងរ

ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាជិត ៥០ម៉ឺនរៀល ជូនកម្មការិនីផ្នែកសន្តិសុខដែលមានជំងឺធ្ងន់ធ្ងរ

(កំពង់ស្ពឺ)៖ ក្រុមការងារសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនកម្មការិនីម្នាក់ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា។ លោក សែ ចិត តំណាងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (អាសយដ្ឋាន៖ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានឱ្យដឹងថា កម្មការិនីដែលទទួលបានការគិតគូរនិងជួយឧបត្ថម្ភនេះ មានឈ្មោះ ម៉ក់ សុខគុន ភេទស្រី អត្តលេខ ៧៣៧៩ បម្រើការងារនៅក្នុងផ្នែកសន្តិសុខ។ ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាមានជំងឺធ្ងន់ធ្ងរនេះ ក្រុមការងារសហជីពបាននាំយកថវិកាដែលបានមកពីការចូលរួមរៃអង្គាសពីបងប្អូនសហការីជាកម្មករ-កម្មការិនីនៅក្នុងរោងចក្រជាមួយគ្នា សរុបចំនួន ៤២៥,០០០ រៀល ប្រគល់ជូនរូបគាត់ផ្ទាល់។ តំណាងក្រុមការងារ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃរបស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ នៅក្នុងក្រុម...

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល» របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យ

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល» របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យ

នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល» ក្រោមអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហភាព ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងសិក្ខាកាមសរុបចំនួន ៣០នាក់ នៅស្នាក់ការកណ្តាលរបស់សហភាព ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ថ្លែងក្នុងពិធីបិទ លោក ឡាយ ផល្លី អនុប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យាឌីជីថលដល់ថ្នាក់ដឹកនាំសហជីព ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត ស្របតាមការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ដោយបានបញ្ជាក់ថា សិក្ខាកាមទទួលបានទាំងចំណេះដឹងទ្រឹស្តី និងជំនាញអនុវត្តជាក់ស្តែង ដែលអាចយកទៅប្រើប្រាស់ក្នុងការងារនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសាមគ្គីភាព និងលើកកម្ពស់ប្រសិទ្ធភាពកា...

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូតវែរ នាំយកថវិកាចូលរួមរំលែកទុក្ខជូនគ្រួសារសមាជិកដែលមានមរណទុក្ខ

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូតវែរ នាំយកថវិកាចូលរួមរំលែកទុក្ខជូនគ្រួសារសមាជិកដែលមានមរណទុក្ខ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អុឹម ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូតវែរ ឯ.ក (ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង) ព្រមទាំងក្រុមការងារ បាននាំយកថវិកាដែលបានមកពីការរៃអង្គាស ទៅប្រគល់ជូនគ្រួសារសពក្មួយប្រុស/ស្រី របស់ប្អូនស្រី ហួត សុខលី ដែលជាសមាជិកសហជីព (អត្តលេខ LR41.18C)។ ថវិកាដែលក្រុមការងារបានរៃអង្គាសចូលរួមរំលែកទុក្ខក្នុងកម្មវិធីបុណ្យសពនេះ មានចំនួនសរុប 170,000 រៀល។ សកម្មភាពនេះបានស្តែងឱ្យឃើញពីទឹកចិត្តសាមគ្គីភាព ការគិតគូរ និងការរួមសុខរួមទុក្ខគ្នាយ៉ាងកក់ក្តៅនៅក្នុងមហាគ្រួសារ CCWF។

សហជីពមូលដ្ឋានរោងចក្រ ស៊ីអិនឌឹហ្រ្គី នាំយកថវិកាឧបត្ថម្ភរបស់សហព័ន្ធ ជូនដល់កម្មការិនីចំនួន ៧នាក់

សហជីពមូលដ្ឋានរោងចក្រ ស៊ីអិនឌឹហ្រ្គី នាំយកថវិកាឧបត្ថម្ភរបស់សហព័ន្ធ ជូនដល់កម្មការិនីចំនួន ៧នាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អឿន កុសល ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ស៊ីអិនឌឹហ្រ្គី ព្រមទាំងក្រុមការងារ បានពាំនាំថវិកាឧបត្ថម្ភទៅប្រគល់ជូនកម្មការិនីដែលទើបសម្រាលកូន និងរៀបអាពាហ៍ពិពាហ៍ សរុបចំនួន ៧នាក់។ នៅក្នុងការឧបត្ថម្ភនោះរួមមាន៖ ស្ត្រីសម្រាលកូន៖ ចំនួន ៦នាក់ (ទទួលបានថវិកាសរុប ៧២០,០០០ រៀល) កម្មការិនីរៀបអាពាហ៍ពិពាហ៍៖ ចំនួន ១នាក់ (ទទួលបានថវិកា ១២០,០០០ រៀល) សមាជិកម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន 120,000 រៀល ដែលសរុបជាទឹកប្រាក់រួមមានចំនួន 840,000 រៀល។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការរួមសុខរួមទុក្ខជាមួយបងប្អូនកម្មការិនីនៅក្នុងមហាគ្រួសារសហជីព។

ក្រុមការងារសហជីពរោងចក្រ អេ ជេ ថេកស្តាយ នាំយកថវិកាជួយឧបត្ថម្ភបងប្អូនកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍

ក្រុមការងារសហជីពរោងចក្រ អេ ជេ ថេកស្តាយ នាំយកថវិកាជួយឧបត្ថម្ភបងប្អូនកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ ខ្ញុំបាទ ទិត សុភា រួមជាមួយលោក ឌី សំបាន និងក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេកស្តាយ ឯ.ក (ស្ថិតនៅផ្លូវលេខ ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករនិយោជិតដែលបម្រើការងារនៅក្នុងរោងចក្រផ្ទាល់។ ថវិកាដែលប្រមូលបានទាំងនេះ គឺដើម្បីនាំយកទៅឧបត្ថម្ភ និងជួយសម្រាលបន្ទុកថ្លៃព្យាបាលជំងឺជូនដល់៖ សមាជិក៖ ប្អូនស្រី ពេជ ប៉េន (អត្តលេខ AJ00471) និងស្វាមីឈ្មោះ គង់ ពិន (អត្តលេខ AJ02478) ដែលអ្នកទាំងពីរជាកម្មករបម្រើការងារនៅក្នុងរោងចក្រ អេ ជេ។ មូលហេតុ៖ អ្នកទាំងពីរបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ថវិកាឧបត្ថម្ភសរុប៖ ១៨៤,០០០ រៀល (ដប់ប្រាំបីម៉ឺនបួនពាន់រៀលគត់)។ ក្នុងនាមក្រុមការងារសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនកម្មករ-កម្មការិនីយើងទាំងអស់គ្នា ដែលបានស្ម័គ្រចិត្តចូលរួមចំណែកថវិកាផ្ទាល់ខ្លួន ជួយគ្នាក្នុងគ្រាលំបាកនេះ។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល”

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល”

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល” ក្រោយអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់នាំសហភាពសហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព រួមនិងសិក្ខាកាមសរុប ៣០នាក់ ស្ថិតនៅស្នាក់ការកណ្តាលរបស់សហភាពសហជីពសហជីពសុភមង្គលកម្មករកម្ពុជា នៅខេត្តកណ្តាល ។ លោក យ៉ុន ម៉េងស្រ៊ន់ បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាពរបស់ថ្នាក់ដឹកនាំសហជីព ឱ្យអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានកាន់តែប្រសើរ មានភាពច្នៃប្រឌិត និងឆ្លើយតបទៅនឹងតម្រូវការនៃសង្គមសម័យទំនើប លើកកម្ពស់ជំនាញទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បង្កើនប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងគោលដៅសហជីព ។ ជំរុញការចូលរួម និងការទំនាក់ទំនងជាមួយសមាជិកតាមប្រព័ន្ធឌីជីថល និងជាពិសេស ការប្រើប្រាស់ជំនាញឌីជីថល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺជាតម្រូវការសំខាន់សម្រាប់ថ្នាក់ដឹកនាំសហជីពនាពេលបច្ចុប្បន្ន ។ ជាចុងក្រោយលោកសូមសម្តែងនូវការគោរព និងអំណរគុណយ៉ាង...

លោកស្រី Christina Hajagos-Clausen ថ្នាក់ដឹកនាំសហជីពសកល IndustriALL អញ្ជើញជួបសំណេះសំណាល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពសហជីពសុភមង្គលកម្មករកម្ពុជា

លោកស្រី Christina Hajagos-Clausen ថ្នាក់ដឹកនាំសហជីពសកល IndustriALL អញ្ជើញជួបសំណេះសំណាល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពសហជីពសុភមង្គលកម្មករកម្ពុជា

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលជាសមាជិកនៃ IndustriALL Global Union បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Christina Hajagos-Clausen នាយិកាផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងស្បែក (TGSL) នៃ IndustriALL Global Union និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចដោយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកស្រី Christina Hajagos-Clausen និងគណៈប្រតិភូ បានជួបសំណេះសំណាល និងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំសហជីព ស្តីពីស្ថានភាពការងារ សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហជីពក្នុងស្រុក និងសហជីពសកល ដើម្បីលើកកម្ពស់សុខុមាលភាព និងសិទ្ធិការងាររបស់កម្មករឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ លោកស្រី Christina Hajagos-Clausen បានសម្តែងនូវក្តីរំភើប និងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅពីសំណាក់លោក លី វិចិត្រ និងថ្នាក់ដឹកនាំសហជីពទាំងអស់។ លោក...

អបអរសាទរព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី

អបអរសាទរព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី

អបអរសាទរព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា។ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦

សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សូមព្រះរាជអនុញ្ញាតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ពីថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ នៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជា

Page 2 of 45