• English
  • ភាសាខ្មែរ
  • Chinese

Dissemination

លោក សែ ចិត និងលោក មុត បញ្ញា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន២,០៨៥,០០០រៀលជូនទៅកម្មករម្នាក់ដែលបានទទួលមរណភាព

លោក សែ ចិត និងលោក មុត បញ្ញា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន២,០៨៥,០០០រៀលជូនទៅកម្មករម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងលោក មុត បញ្ញា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ២,០៨៥,០០០រៀលជូនកម្មករម្នាក់ឈ្មោះ ភាព សុគន្ធ ភេទប្រុស អត្តលេខ០៤៨៥ បម្រើការងារផ្នែកតុកាត់ មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់អាយុជីវិតកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានអាសយដ្ឋាននៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងនោះរួមមាន៖ ១.ថវិការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីមានចំនួនទឹកប្រាក់៣៣០,៤០០រៀល ២.លោកនាយកក្រុមហ៊ុនឧបត្ថម្ភទឹកប្រាក់ចំនួន២០០ដុល្លារ រួមទាំងអង្ករ ១០០គីឡូ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ៣.សហជីពទឹកចិត្តកម្មករកម្ពុជាឧបត្ថម្ភទឹកប្រាក់ចំនួន២០០,០០០រៀល ៤.ប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លារ១៨០.៧៣ លុយបាយ៣២,០០០រៀល។ ឆ្លៀតឱកាសនោះ ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេ...

លោកស្រី សុខ សុខលី និងលោក ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១២០,០០០រៀលទៅកាន់សមាជិកសហជីពចំនួន២នាក់

លោកស្រី សុខ សុខលី និងលោក ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១២០,០០០រៀលទៅកាន់សមាជិកសហជីពចំនួន២នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី សុខ សុខលី និងលោក​ ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ជូនសមាជិកកម្មការិនីចំនួន ២នាក់ មូលហេតុសម្រាលកូន ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល។ ឆ្លៀតឱកាសនោះ លោកស្រី សុខ សុខលីនិង លោក​ ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១៦១,៥០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលឪពុករបស់គាត់បានទទួលមរណភាព

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១៦១,៥០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលឪពុករបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ១៦១,៥០០រៀលជូនកម្មការិនីម្នាក់ឈ្មោះ ឡុង សំឡូត ភេទស្រី អត្តលេខ ២៦១២៩ បម្រើការងារផ្នែកកាវB11 មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ឆ្លៀតឱកាសនោះ ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារប្អូនស្រី និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កទាំងអស់ដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣៦០,០០០រៀលជូនសមាជិកសហជីពចំនួន៤នាក់ដែលដាក់ច្បាប់លំហែមាតុភាព

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣៦០,០០០រៀលជូនសមាជិកសហជីពចំនួន៤នាក់ដែលដាក់ច្បាប់លំហែមាតុភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី​ ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣៦០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់​ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល ក្នុងនោះរួមមាន៖ ១.ឈ្មោះ ម៉ឺន ចន្ថា ភេទស្រី អត្តលេខZC 0417 បម្រើការងារផ្នែកខ្សែទឹកហូរ ២.ឈ្មោះ  ង៉ែត ស្រីលួត ភេទស្រី អត្តលេខ ZB 0193 បម្រើការងារផ្នែកដេរ 3 ៣.ឈ្មោះ ហ៊ុល វន្នីម ភេទស្រី អត្តលេខ ZD0824 បម្រើការងារផ្នែកចុងទី ៤.ឈ្មោះ រ៉ែន ស្រីមុំ ភេទស្រី អត្តលេខ ZD 0432 បម្រើការងារផ្នែកចុងទី ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់លោកស្រី ​ហ៊ុន​ រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភា...

លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បានរៃអង្គាសថវិកាចំនួន២៧០,០០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់ដែលបានទទួលមរណភាព

លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បានរៃអង្គាសថវិកាចំនួន២៧០,០០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បានរៃអង្គាសថវិកាចំនួន២៧០,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ទ្រី បញ្ញា អត្តលេខLR59.30S  បម្រើការងារនៅក្រុមដេរប្រាំពីរអាគារB មូលហេតុដោយសារគាត់បានបានទទួលមរណភាព។​ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក។ ឆ្លៀតឱកាសនោះ លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បានរៃអង្គាសថវិកាចំនួន២០០,០០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បានរៃអង្គាសថវិកាចំនួន២០០,០០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បានរៃអង្គាសថវិកាចំនួន២០០,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ភឿន ផា អត្តលេខLR62.17L បម្រើការងារផ្នែកខ្សែទឹកហូរB1 មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។​ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក។ ឆ្លៀតឱកាសនោះ លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក លី វិចិត្រ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ បច្ចុប្បុន្នបម្រើការងារនៅ ក្រុមហ៊ុន អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក

លោក លី វិចិត្រ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ បច្ចុប្បុន្នបម្រើការងារនៅ ក្រុមហ៊ុន អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក

កណ្ដាល៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហភាពសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ៩៤នាក់ ហើយបច្ចុប្បុន្នពួកគាត់កំពុងបម្រើការនៅ ក្រុមហ៊ុន អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌឹវេឡុបម៉ិន ឯ.ក ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្នុងឱកាសនោះ លោក លី វិចិត្រ បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ ដើម្បីសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនខ្មែរយើងដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយការជួបជុំនេះ បង្ហាញពីការខ្វល់ខ្វាយចំពោះសុខទុក្ខ ដល់បងប្អូនពលករយើងទាំងអស់ ជាពិសេសគឺការផ្តល់ឱកាសការងារដល់បងប្អូនយើងនៅតាមបណ្តារោងចក្រ សហគ្រាស នានា នៅក្នុងប្រទេសកម្ពុជា ដែលទាំងនេះគឺជាការគិតគូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែយកចិត្តទុក្ខដាក់ខ្លាំងដល់សុខទុក្ខ ក៏ដូចជា សុខសុវត្ថិភាពការងារ និងជីវភាពរស់នៅរបស់បងប្អូនខ្មែរជានិច្ច។ លោក លី វិចិត្រ បានរំលឹកថា សង្គ្រាមដែលបានកើតឡើងប៉ុន្មានថ្ងៃកន្លងទៅ រាជរដ្ឋាភិបាលយ...

លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានបន្តចុះជួបជាមួយបងប្អូនពលករមកពីប្រទេសថៃ

លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានបន្តចុះជួបជាមួយបងប្អូនពលករមកពីប្រទេសថៃ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការ ងារបានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនពលករដែលមកពីប្រទេសថៃទើបចូលបំរើការងារនៅក្នុងរោងចក្រ ហ្វាស ម៉េកឃីង ខូអិលធីឌី ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិរលាំងសង្កែ សង្កាត់ សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានពលករចំនួន ១២០នាក់ចូលរួម។ ឆ្លៀតក្នុងឱកាសនោះ លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបង ប្អូនពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្ដល់កិច្ចសហការសម្របសម្រួល ដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករខ្មែរ។ ជាងនេះទៅទៀត លោក លី វិចិត្រ ក៏បានជំរុញឱ្យរោងចក្រយកចិត្តទុកដាក់បំផុតចំពោះបងប្អូនពលករ និង សម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្ដោះអាសន្នណាមួយ ដើម្បីបង្ក ភាពងាយស្រួលបន្ថែមទៀតជូនបងប្អូនពលករ។ លោកប្រធាន ក៏បានលើកឡើងពីភាពឈឺចាប់ដែលជនជ្រុលនិយមជនជាតិថៃមួយចំនួន ធ្វើបាបពលករខ្មែរ យើងកន្លងមក ពលករយើងធ្វើការនៅប្រទេសថៃគឺប្រឈមការរើសអើង។ សព្វថ្ងៃប្រទេសកម្ពុជាយើង មានតម្រូវការកម្លាំងពលកម្មជាច្រើន ហើ...

លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះជួបជាមួយបងប្អូនពលករមកពីប្រទេសថៃ

លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះជួបជាមួយបងប្អូនពលករមកពីប្រទេសថៃ

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការ ងារបានចុះជួបសំណេះសំណាលជាមួយបងប្អូនពលករដែលមកពីប្រទេសថៃទើបចូលបំរើការងារនៅក្នុងរោងចក្រ ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានពលករចំនួន ៨៥នាក់ចូលរួម។ ឆ្លៀតក្នុងឱកាសនោះ លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបង ប្អូនពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្ដល់កិច្ចសហការសម្របសម្រួល ដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករខ្មែរ។  ជាងនេះទៅទៀត លោក លី វិចិត្រ ក៏បានជំរុញឱ្យរោងចក្រយកចិត្តទុកដាក់បំផុតចំពោះបងប្អូនពលករ និង សម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្ដោះអាសន្នណាមួយ ដើម្បីបង្ក ភាពងាយស្រួលបន្ថែមទៀតជូនបងប្អូនពលករ។ លោកប្រធាន ក៏បានលើកឡើងពីភាពឈឺចាប់ដែលជនជ្រុលនិយមជនជាតិថៃមួយចំនួន ធ្វើបាបពលករខ្មែរ យើងកន្លងមក ពលករយើងធ្វើការនៅប្រទេសថៃគឺប្រឈមការរើសអើង។ សព្វថ្ងៃប្រទេសកម្ពុជាយើង មានតម្រូវការកម្លាំងពលកម្មជាច្រើន ហើយធ្វើការនៅក្នុងស្រុកយ...

 តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៩០៧,០០០រៀលជូនសមាជិកសហជីពចំនួន៧នាក់

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៩០៧,០០០រៀលជូនសមាជិកសហជីពចំនួន៧នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៩០៧,០០០រៀល ជូនសមាជិកចំនួន៧នាក់ ក្នុងនោះរួមមាន៖ ១.ឈ្មោះ ហេម ស្រីម៉ី អត្តលេខ458 បម្រើការងារនៅផ្នែកដេរ មូលហេតុគាត់ទើបនឹងសម្រាលកូន ទទួលបានថវិកាចំនួន១០០,០០០រៀល។ ២.ឈ្មោះ ភឿង សុខលីន អត្តលេខ00057 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុដោយសារបងប្រុសរបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន១៣៤,០០០រៀល។ ៣.ឈ្មោះ បូ៍យ ចន្ធី អត្តលេខ470 បម្រើការងារនៅផ្នែកវៃឡេវ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍ ទទួលបានថវិកាចំនួន១០០,០០០រៀល។ ៤.ឈ្មោះ ភួង​ ស្រីលី អត្តលេខ363 បម្រើការងារនៅផ្នែកដេរA7 មូលហេតុគាត់ឈឺធ្ងន់បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបានថវិកាចំនួន១៦២,១០០រៀល។ ៥.ឈ្មោះ ភិន ឆាន់នី អត្តលេខ102 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុឪពុករបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន១៦៥,១០០រៀល។ ៦.ឈ្មោះ ជិន ស្រីល័ក្ខ អត្តលេខ3426 បម្រើការងារនៅផ្នែកដេរB2...

លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២០០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់

លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២០០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល ក្នុងនោះរួមមាន៖ ១.ឈ្មោះ ពេជ ចរិយ៉ា អត្តលេខ00536​ បម្រើការងារផ្នែកដេរ ក្រុម6 មូលហេតុសម្រាលកូន។ ២.ឈ្មោះ ហៃ សំអាត អត្តលេខ00564 បម្រើការងារផ្នែកបិទកែវ មូលហេតុសម្រាលកូន។ នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

លោក អឿន ណាត តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់

លោក អឿន ណាត តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អឿន ណាត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀល ជូនសមាជិកសហជីពដែលសម្រាលកូន ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល។ នាឱកាសនោះ លោក អឿន ណាត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

លោក ទិត សុភា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៨០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់

លោក ទិត សុភា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៨០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖ ១.ឈ្មោះ ជុំ ស្រីពៅ ភេទស្រី អត្តលេខAJ00045 មូលហេតុសម្រាលកូន។ ២.ឈ្មោះ ជឿន រី ភេទស្រី អត្តលេខAJ00642 មូលហេតុសម្រាលកូន។ នាឱកាសនោះ លោក ទិត សុភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

លោក ម៉ៃ ផល្លានិងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់

លោក ម៉ៃ ផល្លានិងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លានិងលោក សែម​ សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖ ១.ឈ្មោះ នីម ចំប៉ា ក្រុមA១០ អត្តលេខ២៤១៨៩២។ ២.ឈ្មោះ ណន តែ ក្រុមQA អត្តលេខ២៤១៦៩៧។ ៣.ឈ្មោះ ប៉ោង គឹមលីន ក្រុមA២ អត្តលេខ២៤០១៥៤។ ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លានិងលោក សែម​ សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ក៏សូមថ្លែងអំណរគុណដល់លោក អ៊ឹម​ ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក ភុន ផាន និង លោក អាន ភីរុណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១៦១,១០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលឪពុករបស់គាត់បានទទួលមរណភាព

លោក ភុន ផាន និង លោក អាន ភីរុណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១៦១,១០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលឪពុករបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ ភុន ផាន និង លោក អាន ភីរុណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ១៦១,១០០រៀលជូនកម្មការិនីម្នាក់ឈ្មោះ សួង ស្រីនី ភេទស្រី អត្តលេខ 11796 ផ្នែកដេរ D14 មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ឆ្លៀតឱកាសនោះ លោក ភុន ផាន និង លោក អាន ភីរុណ ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កទាំងអស់ដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៦៧៦,០០០រៀល ជូនសមាជិកសហជីពម្នាក់ដែលបានទទួលមរណភាព

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៦៧៦,០០០រៀល ជូនសមាជិកសហជីពម្នាក់ដែលបានទទួលមរណភាព

កណ្ដាល៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានរៃអង្គាសថវិកាចំនួន ៦៧៦,០០០រៀលជូនសមាជិកម្នាក់ឈ្មោះ សាន សុណ្ណារា ភេទប្រុស អត្តលេខ ២៤៤៥ ផ្នែកវេចខ្ចប់ មូលហេតុដោយសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់អាយុជីវិត ក្នុងនោះថវិការៃអង្គាសរួមមាន៖ ១. សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចូលថវិកាចំនួន ៤០០,០០០រៀល។ ២. ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីបានចំនួន ២៧៦,០០០រៀល។ នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បានរៃអង្គាសថវិកាចំនួន១៥៥,៥០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់ដែលលោកយាយរបស់គាត់បានទទួលមរណភាព

តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បានរៃអង្គាសថវិកាចំនួន១៥៥,៥០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់ដែលលោកយាយរបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បានរៃអង្គាសថវិកាចំនួន១៥៥,៥០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ជ្រុន បឺ អត្តលេខ.LR44.55C ផ្នែកតុកាត់មូលហេតុដោយសារលោកយាយរបស់គាត់បានទទួលមរណភាព។​ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៨០,០០០រៀលជូនសមាជិកសហជីពម្នាក់

លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៨០,០០០រៀលជូនសមាជិកសហជីពម្នាក់

កណ្ដាល៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៨០,០០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ សេន ស្រីល័ក្ខ អត្តលេខ 04656   ផ្នែក IQC ។ ឆ្លៀតឱកាសនោះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បន្ដនាំយកគ្រឿងសំភារៈ និងថវិកាចែកជូនវីរៈកងទ័ពជួរមុខ

លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បន្ដនាំយកគ្រឿងសំភារៈ និងថវិកាចែកជូនវីរៈកងទ័ពជួរមុខ

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-FWC បានដឹកនាំសប្បុរសជនជាច្រើនរូប ចូលរួមជាមួយ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ,លោក ឈុំ វាសនា ប្រធានសហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) និង ក្រុមលោកស្រី ចាន់ ដារ៉ាទី តារាងសម្ដែងជើងចាស់ ចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខ ចំនួនជាង ១០០នាក់ និងបានពាំនាំយកសម្ភារៈមួយចំនួនចែកជូនទៀតផង។ នាឱកាសនោះ ក្រុមការងារទាំងអស់បានរៀបចំអាហារពេលល្ងាច១ពេលសម្រាប់បងៗវីរៈកងទ័ពជួរមុខ ព្រមទាំងមានការសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកគ្រឿងសំភារៈប្រើប្រាស់មួយចំនួនចែកជូន ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖ ១.សៀងឆា ១កែវ​ ២.ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ១ឈុត ៣.ដបទឹកក្ដៅត្រជាក់ ១ដប ៤.អាវយឺត ១ ៥.ថវិកាចំនួន ៧០,០០០រៀលក្នុងម្នាក់ ជាចុងក្រោយលោកប្រធាន និងក្រុមការងារបានអរគុណដល់វីរៈកងទ័ពទាំងអស់ដែលបានខិតខំការពារទឹកដី លះបង់អស់កម្លាំងកាយ និងជូនពរបងៗកងទ័ពឱ្យជោគជ័យគ្រប់ពេលវេលា៕

មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ចូលរួមជាមួយ សភាសម្ព័នសហជីពជាតិកម្ពុជា នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ វីរៈកងទ័ពជួរមុខ និង ជនភៀសសឹក

មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ចូលរួមជាមួយ សភាសម្ព័នសហជីពជាតិកម្ពុជា នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ វីរៈកងទ័ពជួរមុខ និង ជនភៀសសឹក

ឧត្តរមានជ័យ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-CWF បានដឹកនាំក្រុមការងារ និងសប្បុរសជនជាច្រើន ចូលរួមជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ដឹកនាំដោយ លោក គឹម ចាន់សំណាង ប្រធាន NACC រួមនិងក្រុមការងារ បានចុះមកសួរសុខទុក្ខ និង ពាំនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនផ្ទាល់ដៃដល់ វីរៈកងទ័ពជួរមុខ និង ក្រុមគ្រួសារកងទ័ព ដែលជាជនភៀសសឹក ស្ថិតនៅជំរុំភៀសសឹកមួយ ក្នុងខេត្តឧត្តរមានជ័យ។ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសដើម្បីសុភមង្គលកម្មករ បានលើកឡើងថា៖ ជំនួយសប្បុរសធម៌ទាំងនេះ បានមកពីការឧបត្ថម្ភពីសំណាក់ ម្ចាស់សហគ្រាសរោងចក្រ  បងប្អូនកម្មករ និយោជិត រួមនិងបងប្អូនសប្បុរសជនខ្មែរស្នេហាជាតិ ដែលពួកគាត់មានទឹកចិត្តចែករំលែកធនធានផ្ទាល់ខ្លួនរបស់ពួកគាត់ ក្នុងគោលបំណងជួយសម្រួលដល់ទុក្ខលំបាកខ្លះៗរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពានសៀមមកលើទឹកដីខ្មែរ ដោយសេចក្តីគោរពស្រឡាញ់ និងសេចក្តីអាណិតអាសូរ។ លោក លី វិចិត្រ បានបន្ថែមថា ស្ថិតក្នុងកាលៈទេសៈនេះ សូមបងប្អូនមេត្តាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរក្សានូវភាពស្ងៀមស្ងាត់ ដោយអត់ធ្មត...

Page 1 of 29