• English
  • ភាសាខ្មែរ
  • Chinese

ផ្សព្វផ្សាយ

ថវិការៃអង្គាសបានជាង ១៤ម៉ឺនរៀល ត្រូវបានប្រគល់ជូនសមាជិកសហជីពរោងចក្រ ឡូរិន ហ៊្វូតវែរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ថវិការៃអង្គាសបានជាង ១៤ម៉ឺនរៀល ត្រូវបានប្រគល់ជូនសមាជិកសហជីពរោងចក្រ ឡូរិន ហ៊្វូតវែរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោក អ៊ឹម ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូតវែរ ឯ.ក (ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានរាយការណ៍ជូនថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ឱ្យបានជ្រាបថា លោក សុង រក្សា (អត្ថលេខ LR9106S) ដែលជាសមាជិកសហជីព បានជួបគ្រោះថ្នាក់ចរាចរណ៍។ ទទួលបានការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ក្រុមការងារសហជីពបានចាត់តាំងការរៃអង្គាសថវិកាឧបត្ថម្ភ និងប្រមូលបានថវិកាសរុបចំនួន ១៤៣,០០០ រៀល (ដប់បួនម៉ឺនបីពាន់រៀល)។ ថវិកានេះត្រូវបានប្រគល់ជូនប្អូនស្រីរបស់ជនរងគ្រោះតំណាងឱ្យរូបលោកផ្ទាល់ រួចរាល់ហើយ។

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រកាសរៃអង្គាសថវិកាជួយរំលែកទុក្ខគ្រួសារកម្មករ នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រកាសរៃអង្គាសថវិកាជួយរំលែកទុក្ខគ្រួសារកម្មករ នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF) លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៀបចំកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌ពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីព។ ការរៃអង្គាសនេះ រៀបចំឡើងដើម្បីនាំយកថវិកាទៅប្រគល់ជូនលោក មុំ ចិន្តា (អត្តលេខ ១៧៧៦៨) បម្រើការងារនៅផ្នែកតុកាត់ D3 ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់អ្នកម្តាយ។ ថវិកាសរុបដែលប្រមូលបានពីទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីមានចំនួន ៣៣៤,៨០០ រៀល ហើយត្រូវបានប្រគល់ជូនគ្រួសារសពរួចរាល់ផងដែរ។ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដែលបានចូលរួមបរិច្ចាគថវិកាដោយទឹកចិត្តជ្រះថ្លា និងសូមជូនពរឱ្យបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសល និងសេចក្តីសុខគ្រប់ៗគ្នា។

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រកាសរៃអង្គាសថវិកាជួយរំលែកទុក្ខគ្រួសារកម្មការិនី នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រកាសរៃអង្គាសថវិកាជួយរំលែកទុក្ខគ្រួសារកម្មការិនី នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា  លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៀបចំកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌ពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីព។ ការរៃអង្គាសនេះ រៀបចំឡើងដើម្បីនាំយកថវិកាទៅប្រគល់ជូនកញ្ញា កង រ៉ាឌី (អត្តលេខ ២២៦៦៥) បម្រើការងារនៅផ្នែកលាបកាវ D5 ដែលត្រូវជាកូន ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់អ្នកម្តាយ។ ថវិកាសរុបដែលប្រមូលបានពីទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីមានចំនួន ៣២២,៦០០ រៀល ហើយត្រូវបានប្រគល់ជូនគ្រួសារសពរួចរាល់ផងដែរ។ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដែលបានចូលរួមបរិច្ចាគថវិកាដោយទឹកចិត្តជ្រះថ្លា និងសូមជូនពរឱ្យបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសល និងសេចក្តីសុខគ្រប់ៗគ្នា។

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា រៃអង្គាសថវិកាជួយសម្រាលទុក្ខលំបាកកម្មការិនីដែលមានកូនឈឺធ្ងន់ នៅស្រុកបាទី

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា រៃអង្គាសថវិកាជួយសម្រាលទុក្ខលំបាកកម្មការិនីដែលមានកូនឈឺធ្ងន់ នៅស្រុកបាទី

ខេត្តតាកែវ៖ តំណាងសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៀបចំកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌ ដើម្បីជួយដល់កម្មការិនីម្នាក់ដែលកំពុងជួបប្រទះជីវភាពខ្វះខាត និងមានកូនធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមការឱ្យដឹងពី លោក គឹម ទី តំណាងលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ តំណាងសហជីពបាននាំយកថវិកាដែលប្រមូលបានពីការស្ម័គ្រចិត្តរបស់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រ សរុបចំនួន ១៥៣,១០០ រៀល ទៅប្រគល់ជូនកម្មការិនីឈ្មោះ តូច កូឡាប (អត្តលេខ ៧០៧៤១) បម្រើការងារនៅផ្នែក QC នៃក្រុមហ៊ុន ចុងវុី (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ ក្នុងឱកាសនោះដែរ តំណាងសហជីពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងកិច្ចសហការពីសំណាក់បងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមចំណែកចែករំលែកជួយគ្នានៅពេលជួបទុក្ខលំបាក ព្រមទាំងបានជូនពរឱ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ និងទទួលបានផលបុណ្យស្មើៗគ្នា។  

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៦ នាក់

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៦ នាក់

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ, លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ្វូតវ៉ែ ឯ.ក (ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ) បានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួន ១,៩២០,០០០ រៀល ជូនដល់សមាជិកសហជីពចំនួន ១៦ នាក់ (ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០ រៀល)។ ក្នុងនោះរួមមាន៖ ១. រៀបអាពាហ៍ពិពាហ៍ ចំនួន ៨ នាក់ ២. សម្រាលកូន ចំនួន ៦ នាក់ ៣. មានជំងឺ ចំនួន ២ នាក់ នាឱកាសនោះ តំណាងសហជីពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លី វិចិត្រ និងលោក ឡាយ សំអូន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិក ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងមានសុខភាពល្អបរិបូរណ៍។

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៃអង្គាសថវិកាជួយរំលែកទុក្ខកម្មការិនីដែលម្ដាយទទួលមរណភាព

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៃអង្គាសថវិកាជួយរំលែកទុក្ខកម្មការិនីដែលម្ដាយទទួលមរណភាព

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF), លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមរៃអង្គាសថវិកាស្ម័គ្រចិត្តពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក។ ថវិកាដែលរៃអង្គាសបានសរុបចំនួន ២៩៥,៥០០ រៀល ត្រូវបាននាំយកទៅប្រគល់ជូនកម្មការិនី ព្រឺ ស្រីមួយ (អត្ថលេខ ៣៨០០ ផ្នែកដេរ E1) ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ម្តាយបង្កើតរបស់នាង។ តំណាងសហជីពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ និងសូមជូនពរឱ្យទទួលបាននូវបុណ្យកុសលស្មើៗគ្នា។

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូត វែរ ពាំនាំថវិកាឧបត្ថម្ភជូនកម្មការិនីសម្រាលកូនរួចចំនួន ៥ នាក់

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូត វែរ ពាំនាំថវិកាឧបត្ថម្ភជូនកម្មការិនីសម្រាលកូនរួចចំនួន ៥ នាក់

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ លោក អ៊ឹម ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូត វែរ .ឯ.ក (ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដោយទទួលបានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីព ជំនឿចិត្តកម្មករកម្ពុជា បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ៤៥០,០០០ រៀល ទៅប្រគល់ជូនកម្មការិនីជាសមាជិកសហជីពដែលទើបសម្រាលកូនរួចចំនួន ៥ នាក់។ កម្មការិនីដែលទទួលបានប្រាក់ឧបត្ថម្ភ (ក្នុងម្នាក់ៗទទួលបាន ៩០,០០០ រៀល) រួមមាន៖ ឈ្មោះ សុខ ស្រីណែត (អត្ថលេខ LR25.22wA) ឈ្មោះ កែម ធារ៉ា (អត្ថលេខ LR91L) ឈ្មោះ ឡន ស្រីនិច (អត្ថលេខ LR4316D) ឈ្មោះ រឿន គីមហ្គិច (អត្ថលេខ LR2610S) ឈ្មោះ ពុត សុខគា (អត្ថលេខ LR4267S) សកម្មភាពនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការចែករំលែកសុខទុក្ខរបស់ថ្នាក់ដឹកនាំសហជីពចំពោះបងប្អូនកម្មការិនីជាសមាជិក ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយកម្រិតក្នុងអំឡុងពេលសម្រាលកូន។

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីមានផ្ទៃពោះ ទើបសម្រាលកូន និងរៀបអាពាហ៍ពិពាហ៍

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីមានផ្ទៃពោះ ទើបសម្រាលកូន និងរៀបអាពាហ៍ពិពាហ៍

ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក មួន ម៉េង តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង) បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ៦០០,០០០ រៀល ទៅប្រគល់ជូនបងប្អូនកម្មការិនីចំនួន ១០ នាក់ (ក្នុងម្នាក់ៗទទួលបានថវិកា ៦០,០០០ រៀល) ដែលជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងបងប្អូនដែលរៀបអាពាហ៍ពិពាហ៍។ បញ្ជីឈ្មោះកម្មករនិយោជិតទទួលបានប្រាក់ឧបត្ថម្ភ៖ ឈ្មោះ ឆន ឈីវ (អត្តលេខ 39631, ក្រុម A01) ឈ្មោះ ឡុង សុខភាព (អត្តលេខ 35060, ក្រុម A1) ឈ្មោះ សយ សៀង (អត្តលេខ 34125, ក្រុម A1) ឈ្មោះ ភឹម មករា (អត្តលេខ 35262, ក្រុម A1) ឈ្មោះ ជិប ណុច (អត្តលេខ 34611, ក្រុម B5) ឈ្មោះ ស៊ុក គារ៉ា (អត្តលេខ 31679, ក្រុម B5) ឈ្មោះ ផាត ណយ (អត្តលេខ 39337, ក្រុម B08) ឈ្មោះ សុខ លី (អត្តលេខ 38106, ក្រុម B06) ឈ្មោះ សយ ចំរើន (អត្តលេខ 35543, ក្រុម B8) ឈ្មោះ គង់ ចិត្រា (អត្តលេខ 39955, ក្រុម B2) (ក្នុងនោះរួមមាន៖ អ្នករៀបអាពាហ៍ពិពាហ៍ចំនួន ៦ នាក់, អ្នកមានផ្ទៃពោះចំន...

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា រៃអង្គាសថវិកាជួយរំលែកទុក្ខលំបាកកម្មការិនីដែលមានកូនមានជំងឺបេះដូង

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា រៃអង្គាសថវិកាជួយរំលែកទុក្ខលំបាកកម្មការិនីដែលមានកូនមានជំងឺបេះដូង

ខេត្តតាកែវ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) តំណាងឱ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បាននាំយកថវិកាចំនួន ២៥២,០០0 រៀល ទៅប្រគល់ជូនកម្មការិនី ឡយ យ៉ា (អត្តលេខ ៧۰۰៥០ ផ្នែកបិទកាវ)។ ថវិកាមនុស្សធម៌នេះ ត្រូវបានរៃអង្គាសឡើងដើម្បីចូលរួមសម្រាលបន្ទុកគ្រួសារលោកស្រី ឡយ យ៉ា ដែលបច្ចុប្បន្នកូនស្រីរបស់គាត់កំពុងមានជំងឺគាំងបេះដូង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តំណាងសហជីព ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមគ្នាយកអាសា និងជួយសហការគ្នានៅពេលជួបទុក្ខលំបាកបែបនេះ។ ព្រមទាំងបានជូនពរដល់បងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងទទួលបានបុណ្យកុសលស្មើៗគ្នា។

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុងវី ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកសម្រាលកូន

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុងវី ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកសម្រាលកូន

(តាកែវ)៖ កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) តំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល ជូនដល់សមាជិកសហជីពចំនួន ០១រូប ដែលបានសម្រាកមាតុភាព (សម្រាលកូន)។ សកម្មភាពនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងក្រុមការងារសហជីព ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិកគ្រប់ពេលវេលា៕

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ ចុះឧបត្ថម្ភថវិកាជូនសមាជិករៀបការ និងសម្រាលកូន

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ ចុះឧបត្ថម្ភថវិកាជូនសមាជិករៀបការ និងសម្រាលកូន

(កណ្តាល)៖ លោក ស៊ីម ឧត្តម ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារនៃសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានផ្ដល់ប្រាក់ឧបត្ថម្ភសរុបចំនួន ១៨០,០០០រៀល ជូនដល់សមាជិកសហជីពចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៩០,០០០រៀល។ សកម្មភាពនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ។ ចំពោះសមាជិកដែលទទួលបានថវិកាឧបត្ថម្ភនាពេលនេះ រួមមានសមាជិករៀបអាពាហ៍ពិពាហ៍ចំនួន ០១នាក់ និងសមាជិកសម្រាលកូនចំនួន ០១នាក់។ ក្នុងឱកាសប្រគល់ថវិកានោះ តំណាងសហជីពប្រចាំក្រុមហ៊ុនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លី វិចិត្រ និងលោក ឡាយ សំអូន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនីជាសមាជិក ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ និងសុខភាពល្អជាភិយ្យោភាព៕

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក។ ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកគ្រួសារលោកស្រី ជុំ លក្ខិណា (អត្តលេខ ៧៩៧៨ ផ្នែកទឹកថ្នាំ A1) ដែលត្រូវជាស្វាមីបង្កើតបានទទួលមរណភាព។ ថវិកាដែលប្រមូលបានសរុបចំនួន ៣២២,០០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។ តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមថវិកាតាមសទ្ធា និងសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕

សមាជិកសហជីពទឹកចិត្តស្ត្រីកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

សមាជិកសហជីពទឹកចិត្តស្ត្រីកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី។ ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់កញ្ញា យាប ស្រីណូ (អត្តលេខ ០៨៨០ ផ្នែក QC) ដែលត្រូវជាឪពុកបង្កើតបានទទួលមរណភាព។ ថវិកាដែលប្រមូលបានសរុបចំនួន ៩៣,២០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។ តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ជំនួសមុខឱ្យគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ហើយសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៣នាក់ នៅក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៣នាក់ នៅក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានប្រគល់ប្រាក់ឧបត្ថម្ភជូនដល់សមាជិកសហជីពសរុបចំនួន ១៣ នាក់ (ក្នុងម្នាក់ៗទទួលបាន ១២០,០00 រៀល)។ សមាជិកដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖ អាពាហ៍ពិពាហ៍៖ ចំនួន ៥ នាក់ សម្រាលកូន៖ ចំនួន ៦ នាក់ មានជំងឺ (សម្រាកព្យាបាលលើសពី ១សប្តាហ៍)៖ ចំនួន ២ នាក់ សរុបថវិកាឧបត្ថម្ភដល់សមាជិកទាំង ១៣នាក់ នាពេលនេះ មានចំនួន ១,៥៦០,០00 រៀល។ សហជីពសូមជូនពរឱ្យសមាជិកទាំងអស់ជួបតែសេចក្តីសុខ និងសុខភាពល្អប្រសើរ!

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយគ្រួសារសមាជិកដែលមានទុក្ខជាទម្ងន់

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយគ្រួសារសមាជិកដែលមានទុក្ខជាទម្ងន់

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក​ លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក។ ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកគ្រួសារលោក អឿន ធា (អត្តលេខ ៣៣៩៧៧ ផ្នែកឃ្លាំងវត្ថុធាតុដើម RM WH) ដែលត្រូវជាម្តាយបង្កើតបានទទួលមរណភាព។ ថវិកាដែលប្រមូលបានសរុបចំនួន ៣០៥,៥០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។ តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមថវិកាតាមសទ្ធា និងសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារកម្មករម្នាក់ នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារកម្មករម្នាក់ នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចុះទៅសួរសុខទុក្ខ និងនាំយកថវិកាចូលរួមរំលែកទុក្ខជូនដល់គ្រួសារកម្មករម្នាក់ ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តំណាងសហជីពបានឱ្យដឹងថា ថវិកាដែលបាននាំយកទៅប្រគល់ជូននាពេលនេះ គឺដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ហែម ភារ៉ុន (អត្តលេខ ៣០៩៦៥) ជំនាញផ្នែកដេរ E5 ដែលត្រូវជាកូនបង្កើត ក្នុងឱកាសដែលមាតារបស់លោកបានទទួលមរណភាព។ ថវិកាចូលបុណ្យសរុបមានចំនួន ៣៣៣,៤០០ រៀល ដែលជាការចូលរួមរៃអង្គាសដោយសប្បុរសធម៌ និងសទ្ធាជ្រះថ្លាពីសំណាក់បងប្អូនកម្មករ-កម្មការិនីរួមការងារនៅក្នុងរោងចក្រ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ក្រុមការងារសហជីព ព្រមទាំងកម្មករទាំងអស់នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ បានសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពមាតារបស់លោក ហែម ភារ៉ុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសាមគ្...

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី ៤នាក់ នៅក្រុមហ៊ុន អេស្ទើរស្កាយហ្គេមុិន

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី ៤នាក់ នៅក្រុមហ៊ុន អេស្ទើរស្កាយហ្គេមុិន

(កណ្តាល)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ផល ភា ព្រមទាំងក្រុមការងារ តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរស្កាយហ្គេម៉ិន ឯ.ក (ASTER SKY GARMENT CO., LTD) បាននាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់បងប្អូនកម្មករ-កម្មការិនីផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៤។ យោងតាមការបញ្ជាក់ពីតំណាងសហព័ន្ធសហជីព ថវិកាឧបត្ថម្ភសរុបចំនួន ៤០០,០០០ រៀល ត្រូវបានបែងចែកជូនដល់បងប្អូនកម្មករ-កម្មការិនីចំនួន ០៤ នាក់ (ក្នុងម្នាក់ៗទទួលបាន ១០០,០០០ រៀល) ដើម្បីជួយសម្រាលបន្ទុក និងជាការលើកទឹកចិត្តក្នុងឱកាសផ្សេងៗ រួមមាន៖ ១. កញ្ញា ពៅ សុផល្លីន (អត្ថលេខ AS001876) ផ្នែកតុកាត់៖ ទទួលបានការឧបត្ថម្ភសម្រាប់ការវះកាត់ព្យាបាលជំងឺ។ ២. លោក វឿន ជីវ័ន (អត្ថលេខ AS000731) ផ្នែកដេរ A4៖ ទទួលបានការឧបត្ថម្ភក្នុងឱកាសរៀបអាពាហ៍ពិពាហ៍។ ៣. អ្នកស្រី ផល ភ័ស (អត្ថលេខ AS000741) ផ្នែកដេរ A7៖ ទទួលបានការឧបត្ថម្ភសម្រាប់ការសម្រាលកូន។ ៤. អ្នកស្រី ខេម ស្រីមុំ (អត្ថលេខ AS001098) ផ្នែកដេរ A12៖ ទទួលបានការឧបត្ថម្ភសម្រាប់ការសម្រាលកូន។ សក...

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី នៅក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី នៅក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក មួន ម៉េង តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់បងប្អូនកម្មករ-កម្មការិនីផ្ទាល់។ យោងតាមការបញ្ជាក់ពីតំណាងសហព័ន្ធសហជីព ថវិកាឧបត្ថម្ភទាំងនេះត្រូវបានបែងចែកជូនដល់បងប្អូនកម្មករ-កម្មការិនី ដែលក្នុងម្នាក់ៗទទួលបានចំនួន ៦០,០០០ រៀល សម្រាប់ជួយសម្រាលបន្ទុកជីវភាព ក្នុងនោះរួមមាន៖ អ្នកមានផ្ទៃពោះ៖ ចំនួន ០៧ នាក់ អ្នករៀបអាពាហ៍ពិពាហ៍៖ ចំនួន ០៣ នាក់ អ្នកសម្រាលកូនរួច៖ ចំនួន ០២ នាក់ អ្នកសុំច្បាប់ឈឺ៖ ចំនួន ០១ នាក់ សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធសហជីព ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រផ្ទាល់។

ការនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិកដែលកំពុងមានជំងឺ

ការនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិកដែលកំពុងមានជំងឺ

តាកែវ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ជម្រាបជូនក្នុងនាមតំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បាននាំយកថវិកាឧបត្ថម្ភជួយដល់កម្មការិនីម្នាក់គឺប្អូនស្រី ធ្លក អេង។ ប្អូនស្រី ធ្លក អេង អត្តលេខ ៧០៦៣១ បម្រើការងារនៅផ្នែកប្រអប់ មានស្វាមីកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងឱកាសនេះ ក្រុមការងារបានប្រគល់ថវិកាដែលបានមកពីការរៃអង្គាសសប្បុរសធម៌ ចំនួន ១៦២,០០០ រៀល ជូនដល់ប្អូនស្រីដើម្បីសម្រាលទុក្ខលំបាក។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលតែងតែផ្តល់កិច្ចសហការ និងចូលរួមជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកបែបនេះ។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ ជួបតែសំណាងល្អ និងទទួលបានបុណ្យកុសលស្មើៗគ្នា។

ការចុះសួរសុខទុក្ខ និងនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិក

ការចុះសួរសុខទុក្ខ និងនាំយកថវិកាជួយឧបត្ថម្ភគ្រួសារសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចុះទៅសួរសុខទុក្ខកម្មការិនីម្នាក់គឺប្អូនស្រី ខាត់ ផាន់នួន។ ប្អូនស្រី ខាត់ ផាន់នួន ភេទស្រី អត្តលេខ ៣០២១៩ បម្រើការងារនៅផ្នែកលាបទឹកថ្នាំ C ត្រូវជាភរិយារបស់សព ដែលស្វាមីរបស់គាត់បានទទួលមរណភាព។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្រុមការងារបាននាំយកថវិកាដែលបានមកពីការរៃអង្គាសសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនី សរុបចំនួន ៣០២,០០០ រៀល ដើម្បីប្រគល់ជូនគ្រួសារសព។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ ដែលតែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា និងសូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាស្មើៗគ្នា។

Page 1 of 44