• English
  • ភាសាខ្មែរ
  • Chinese

ផ្សព្វផ្សាយ

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទីតាំងស្ថិតនៅផ្លូវជាតិ៤១ ភូមិវាលវង់ ឃុំសែដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់កម្មករជាសមាជិកសហជីព ឈ្មោះ សុន សុខហេង អត្ថលេខ១០៦៧៨ ក្រុមដេរ(E៣) មូលហេតុដោយសារម្ដាយរបស់បានទទួលមរណភាព ថវិកាប្រគល់ជូនមានចំនួនទឹកប្រាក់សរុប ២៤៥,០០០រៀល៕

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពនៅក្រុមហ៊ុន ហូលលី វែល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពនៅក្រុមហ៊ុន ហូលលី វែល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក

កណ្ដាល៖ នៅទី១៩ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា លោកស្រី ឆាវ ផល្លា ប្រធានសហជីព, លោក អូន ប៊ុនណា អនុប្រធាន និងលោក សុខ រ៉ូ លេខាធិការ បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៅក្រុមហ៊ុន ហូលលី វែល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ចំនួន ២រូប ដែលមានឈ្មោះ ១. ឈិន វាសនា ភេទស្រី អត្ដលេខ១០១០ ផ្នែកដេរ មូលហេតុសម្រាលកូន និង២. ម៉ាប់ ស្រីខួច ភេទស្រី អត្ដលេខ៣៣៨៤ ក្រុមពិនិត្យ មូលហេតុរៀបអាពាហ៍ពិពាហ៍ ក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៦០,០០០រៀល។ សរុបថវិកាឧបត្ថម្ភមានចំនួន ១២០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពនៅក្រុមហ៊ុន ហ្គោលដេន ប៊ីលាន

តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពនៅក្រុមហ៊ុន ហ្គោលដេន ប៊ីលាន

កំពង់ស្ពឺ៖ នៅទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ឺ សាណែត ប្រធានសហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហ្គោលដេន ប៊ីលាន និងក្រុមការងារ បាននាំយកថវិកាឧបត្ថម្ភជូនសមាជិកសហជីព ៣រូប ដែលមានឈ្មោះ ១.ហៅ ម៉េងហួយ ២.ជួន ម៉ាលី និង៣.ឡេង ហុច ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៦០,០០០រៀល សរុបថវិកាឧបត្ថម្ភមានចំនួន ១៨០,០០០រៀល៕

ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.កចូលរួមបរិច្ចាគថវិកា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា

ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.កចូលរួមបរិច្ចាគថវិកា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ី ចៀនជីន តំណាងក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានចូលរួមបរិច្ចាគថវិកាចំនួន ១០០ដុល្លា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា ដាក់បំពាក់តាមផ្លូវច្រកចូលវត្ដសិលាចារិក ហៅវត្ដក្ដីត្រឹប ពីផ្លូវជាតិលេខ១ ចូលរហូតដល់ខ្លោងទ្វាវត្ដ ដែលមានចំងាយ ២,៥០០ម៉ែត្រ ស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង តាមរយៈមូលនិធិសប្បុរសធម៌ ដើម្បី សុភមង្គលកម្មករ។ លោក លី វិចិត្រ ប្រធានមូលនិធិក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក និងគោរពជូនចំពោះក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក ប្រកបដោយកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

តំណាងសហជីពសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា

តំណាងសហជីពសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា

កំពង់ស្ពឺ៖ ថ្ងៃទី 20 ខែធ្នូឆ្នាំ 2023 តំណាងសហជីពសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពឈ្មោះ ទ្រី កុសល ផ្នែកបិតកាវ អត្ដលេខ ២១៦៧៨ ធ្វើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ស៊ីឌី) ឯ.ក ដែលម្ដាយគាត់បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ថវិកាដែលប្រគល់ជូនសមាជិកសហជីពមានចំនួន ២៧៥,៧០០រៀល៕

លោក សូត្រ សុជាតិ នាំយកថវិកាឧបត្ថម្ភជូន គ្រួសារសពដែលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ខេនផាក

លោក សូត្រ សុជាតិ នាំយកថវិកាឧបត្ថម្ភជូន គ្រួសារសពដែលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ខេនផាក

កណ្ដាល៖នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាពី ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក សូត្រ សុជាតិ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា បាននាំយកថវិកាឧបត្ថម្ភដើម្បីចូលរួមរំលែកទុក្ខជូនគ្រួសារសពដែលជាសមាជិកមានឈ្មោះ ស្រេង រ៉ានុ ភេទប្រុស អត្ថលេខ ១០៨៨ ក្រុមដេរL២ ធ្វើការនៅក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក មូលហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍(ស្លាប់) ស្ថិតនៅភូមិភក្ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ថវិកាប្រគល់ជូនក្រុមគ្រួសារនៃសពមានចំនួនទឹកប្រាក់ ១០០(ដុល្លា)៕

កម្មករនិយោជិតនៃក្រុមហ៊ុន អូសិន ហ្វាស់ (ខេមបូឌា) ហ៊្វូតវែរ ហ្វេកធើរី ឯ.ក ស្ម័គ្រចិត្ដចូលជាសមាជិកសហជីពទឹកចិត្ដយុវជនកម្ពុជា

កម្មករនិយោជិតនៃក្រុមហ៊ុន អូសិន ហ្វាស់ (ខេមបូឌា) ហ៊្វូតវែរ ហ្វេកធើរី ឯ.ក ស្ម័គ្រចិត្ដចូលជាសមាជិកសហជីពទឹកចិត្ដយុវជនកម្ពុជា

កំពង់ស្ពឺ៖ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៣  ក្រុមការងារសហជីពទឹកចិត្ដយុវជនកម្ពុជា នៅក្នុងក្រុមហ៊ុន ហ៊ុន អូសិន ហ្វាស់ (ខេមបូឌា) ហ៊្វូតវែរ ហ្វេកធើរី ឯ.ក ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពទឹកចិត្ដយុវជនកម្ពុជា។ ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជាចំនួន ៣១៣នាក់ផងដែរ៕

សហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្សព្វផ្សាយពីគោលនយោបាយសម្រាប់សមាជិកថ្មី នៅក្រុមហ៊ុន ផលិតស្បែកជើង ឡូរិន

សហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្សព្វផ្សាយពីគោលនយោបាយសម្រាប់សមាជិកថ្មី នៅក្រុមហ៊ុន ផលិតស្បែកជើង ឡូរិន

កំពង់ស្ពឺ៖ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៣  តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៅក្នុងក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពជំនឿចិត្ដកម្មករកម្ពុជា។ ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជាចំនួន ១០នាក់ផងដែរ៕

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះអនុសញ្ញារួមជាមួយក្រុមហ៊ុន មីឡានណា លេឌើរវែរ

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះអនុសញ្ញារួមជាមួយក្រុមហ៊ុន មីឡានណា លេឌើរវែរ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានចុះអនុសញ្ញារួមជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងនាយកក្រុមហ៊ុន មីឡានណា ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។ នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគី។ បន្ថែមទៀត ឯកឧត្ដម ក៏បានសង្កត់ធ្ងន់លើកអត្ថប្រយោជន៍ ប.ស.ស ដែលបងប្អូនកម្មករនិយោជ...

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ផាតធេច (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ផាតធេច (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សហជីពកំលាំងចិត្តកម្មករកម្ពុជា នៅក្រុមហ៊ុន ផាតធេច (ខេមបូឌា) ឯ.ក ទីតាំងស្ថិតនៅផ្លូវជាតិ៤ ភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំណាងលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា បានយកថវិកាឧបត្ថម្ភជូនសមាជិកសហជីពចំនួន ៣នាក់ ដែលមានរៀបអាពាហ៍ពិពាហ៍ចំនួន ២នាក់ និងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១នាក់។ ក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៩០,០០០រៀល សរុបថវិកាទាំងអស់ចំនួន ២១០,០០០រៀល។

ឯកឧត្ដម សួង ហួត ប្រធាន NACC និងក្រុមការងារចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការកិច្ចសហប្រតិបត្ដិការកម្ពុជា&ចិន

ឯកឧត្ដម សួង ហួត ប្រធាន NACC និងក្រុមការងារចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការកិច្ចសហប្រតិបត្ដិការកម្ពុជា&ចិន

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងក្រុមការងារចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការកិច្ចសហប្រតិបត្ដិការកម្ពុជានិងចិន ដើម្បីផលប្រយោជន៍ប្រជាជនក្រោមក្របខ័ណ្ឌប្រតិបត្ដិការជំរុញការតភ្ជាប់ប្រជាជននិងប្រជាជនតាមផ្លូវសូត្រ។ កម្មវិធីប្រកាសនេះធ្វើឡើងនៅក្នុងអគារវឌ្ឍនៈ រាជធានីភ្នំពេញ៕

ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចុះសម្របសម្រួលការងារក្នុងក្រុមហ៊ុន ជិនម៉ី

ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចុះសម្របសម្រួលការងារក្នុងក្រុមហ៊ុន ជិនម៉ី

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា​បានចុះសួរសុខទុក្ខពិភាក្សាការងារ និងសម្របសម្រួលការងារមួយចំនួនជាមួយផ្នែករដ្ឋបាល នៅក្រុមហ៊ុន ជិនម៉ី អ៉ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ញ៉ូ អេធីធី ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ញ៉ូ អេធីធី ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សហជីពទឹកចិត្តកម្មករកម្ពុជា នៅក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង(ខេមបូឌា) ឯ.ក ទីតាំងស្ថិតនៅផ្លូវជាតិ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានយកប្រាក់ឧបត្ថម្ភជូនអ្នកសម្រាលកូនរួច ចំនួន ៤ នាក់ ក្នុងម្នាក់ទទួលបាន ៦០,០០០ ម៉ឺនរៀល សរុប ២៤០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទីតាំងស្ថិតនៅផ្លូវជាតិ៤១ ភូមិវាលវង់ ឃុំសែដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះ ខេម  វ៉ឹត អត្ថលេខ ២០០៧៥ ក្រុមដេរB៩ មូលហេតុដោយសារ ឪពុករបស់គាត់បានទទួលមរណៈភាព ដោយជំងឺរោគាពាធ នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថវិការប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ២៤១,៧០០រៀល៕

ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដឹកនាំប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០២៤

ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដឹកនាំប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសុភមង្គលកម្មករកម្ពុជា បានដឹកនាំប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០២៤ ជាមួយមន្រ្ដីសហភាព និងថ្នាក់ដឹកនាំសហព័ន្ធដែលជាសមាជិករបស់សហភាព។ ឯកឧត្ដម លី វិចិត្រ បានសង្កត់ធ្ងន់ក្នុងចុះពង្រឹងតាមសហជីពមូលដ្ឋាន ឱ្យស្វែងយល់បន្ថែមពីបទបញ្ញត្តិថ្មីៗ ជាងនេះទៅទៀតមន្រ្ដីសហព័ន្ធដែលមានសហជីពមូលដ្ឋានទាំងអស់ត្រូវជម្រុញក្នុងការចរចារៀបចំធ្វើភាពជាតំណាងបំផុត និងអនុសញ្ញារួមតាមគោលដៅដែលខ្លួនកំពុងកាន់។ បន្ថែមពីនេះត្រូវធ្វើការផ្សព្វផ្សាយពីគុណប្រយោជន៍ និងស្នារដៃការងារដែលថ្នាក់ដឹកនាំសហជីពមូលដ្ឋានបានធ្វើកន្លងមកដល់បងប្អូនសមាជិកដទៃទៀតឱ្យបានដឹងជាព័ត៌មាន៕

ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដឹកនាំក្រុមការងារចូលរួមអបអរសាទរខួបទី៤៥ (ស.ស.យ.ក)

ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដឹកនាំក្រុមការងារចូលរួមអបអរសាទរខួបទី៤៥ (ស.ស.យ.ក)

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសុភមង្គលកម្មករកម្ពុជា និងជាអនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជានៃសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារចូលរួមអបអរសាទរខួបទី៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សភាសម្ព័ន្ធសហជីពជាតិកម្ពុជានៃសហភាពសហព័ន្ធយុវជនកម្ពុជាក៏មានស្ដង់បង្ហាញពីស្នារដៃរបស់ខ្លួន ក្នុងពិព័រណ៍ ស.ស.យ.ក ផងដែរ៕

កម្មករក្រុមហ៊ុន យូនៀន និង មីឡានណា ចូលរួមបច្ច័យទិញបង្គោលភ្លើង& អំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចារិក (ហៅវត្ដ ក្ដីត្រឹប)

កម្មករក្រុមហ៊ុន យូនៀន និង មីឡានណា ចូលរួមបច្ច័យទិញបង្គោលភ្លើង& អំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចារិក (ហៅវត្ដ ក្ដីត្រឹប)

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បងប្អូនកម្មករ កម្មការិនីនៃក្រុមហ៊ុន យូនៀន លេឌើរវែរ អឹម.អេហ្វ.វ៉ាយ ឯ.ក និងក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានចូលរួមជាបច្ច័យជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដើម្បីយកទៅទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដសិលាចរិក (ហៅវត្ដក្ដីត្រឹប) ចាប់ពីផ្លូវជាតិលេខ១ ចូលមកដល់ខ្លោងទ្វារវត្ដចំងាយ ២,៥០០ ម៉ែត្រ ដែលស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។ បច្ច័យប្រមូលបានពីកម្មករ កម្មការិនី ទាំងពីរក្រុមហ៊ុន មានចំនួន ១២៤,៨០០រៀល៕

តំណាងសហជីពពីរ នៅក្រុមហ៊ុន អ៉ីស្ដក្រោន ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

តំណាងសហជីពពីរ នៅក្រុមហ៊ុន អ៉ីស្ដក្រោន ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា​ និងតំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំយកថវិការៃអង្គាសចំនួន ១៧១,១០០រៀល ជួយដល់កម្មករឈ្មោះ សន ធារ៉ា អត្ដលេខ ៤២៤៧ ផ្នែកលាងបាត១ ដោយម្ដាយរបស់គាត់មានជំងឺបេះដូងធ្ងន់ធ្ងរត្រូវការវះកាត់។ តំណាងសហជីពទាំងពីរ ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនបុគ្គលិក កម្មករក្រុមហ៊ុនអ៉ីស្ដក្រោនទាំងអស់គ្នា ដែលបានសហការមិនថាបងប្អូនយើងជួបទុក្ខលំបាកឬក៏មានបញ្ហាអ្វីៗក៏ដោយ ក៏បងប្អូនយើង តែងតែចែករំលែកនូវថវិកាផ្ទាល់ខ្លួន តិចក្តីច្រើនក្តី ជាសទ្ធាជ្រះថ្លារបស់បងប្អូនយើង សូមជូនពរបងប្អូនទាំងអស់គ្នា ជួបតែពុទ្ធពរទាំង បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោក អ៉ឹម ឌីណា មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចុះសួរសុខទុក្ខថ្នាក់ដឹកនាំសហជីពមូលដ្ឋាន

លោក អ៉ឹម ឌីណា មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចុះសួរសុខទុក្ខថ្នាក់ដឹកនាំសហជីពមូលដ្ឋាន

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក អ៉ឹម ឌីណា មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះសួរសុខទុក្ខដល់ថ្នាក់ដឹកនាំសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក និងសម្របសម្រួលជាមួយខាងក្រុមហ៊ុន និងបងប្អូនកម្មករអំពីបញ្ហាកម្មករមួយចំនួនចូលធ្វើការយឺតម៉ោង នៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ៕

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជាផ្ដិតមេដៃស្នើសុំបន្ដសុពលភាពនៃភាពជាតំណាង នៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជាផ្ដិតមេដៃស្នើសុំបន្ដសុពលភាពនៃភាពជាតំណាង នៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក សូត្រ សុជាតិ មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះទៅសួរសុខទុក្ខសមាជិកសហជីព និងថ្នាក់ដឹកនាំសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នាឱកាសនោះ លោក សូត្រ សុជាតិ ក៏បានឱ្យសមាជិកសហជីពទឹកចិត្ដកម្មករ នៃក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ដែលមានចំនួនប្រមាណជាង៨០% ស្ម័គ្រចិត្ដផ្ដិតមេដៃកាត់ប្រាក់ឈ្នួល និងឱ្យខាងក្រុមហ៊ុនបញ្ជាក់អំពីសមាជិកភាពសហជីព ដើម្បីរៀបចំឯកសារស្នើសុំបន្ដសុពលភាពនៃភាពជាតំណាង របស់ក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន៕

Page 8 of 10