កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកទិត សុភា និងលោក ឌី សំបាន នឹងក្រុមការងារសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន១៦៥,០០០រៀលជូនសមាជិកសហជីពម្នាក់ ឈ្មោះគិន សាមឿន អត្តលេខAJ01539 បម្រើការងារផ្នែកជាងម៉ាស៊ីន មូលហេតុលោកយាយរបស់គាត់បានទទួលមរណភាព។

ឱកាសនោះលោក ទិត្រ សុភានិងលោក ឌី សំបាន នឹងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិងសូមអគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែចូលរួមរៃអង្គាសទឹកប្រាក់តាមសទ្ធាជ្រះថ្លា។




