កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣៣៦,៣០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ ពុំ ស្ដើង ភេទស្រី អត្តលេខ២៣៣៣៦ បម្រើការងារផ្នែកលាបទឹកថ្នាំD7 មូលហេតុដោយសារប្ដីគាត់មានជំងឺធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាៗ៕







