• English
  • ភាសាខ្មែរ
  • Chinese

ផ្សព្វផ្សាយ

ទឹកចិត្តសប្បុរសធម៌៖ សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខគ្រួសារសមាជិកា

ទឹកចិត្តសប្បុរសធម៌៖ សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខគ្រួសារសមាជិកា

កំពង់ស្ពឺ_ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ) បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសមាជិកា។ ថវិកាដែលរៃអង្គាសបានសរុបចំនួន ១១០,៦០០ រៀល ត្រូវបាននាំយកទៅប្រគល់ជូនសមាជិកាសហជីពឈ្មោះ អ៊ុង សុខរ៉េម (ភេទស្រី អត្តលេខ ១៧០២ ផ្នែកដេរ ៣) ដែលរូបគាត់កំពុងមានទុក្ខជាទម្ងន់ដោយសារអ្នកម្តាយបានទទួលមរណភាព។ ក្នុងនាមតំណាងសហជីព និងជំនួសមុខឱ្យសាមីខ្លួន យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា។ សូមជូនពរបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខគ្រប់ៗគ្នា។

ទឹកចិត្តសាមគ្គី៖ សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិការៃអង្គាសជួយដល់សមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

ទឹកចិត្តសាមគ្គី៖ សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិការៃអង្គាសជួយដល់សមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ_ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា លោកស្រី ឃិត សុភី ប្រធានសហជីពទឹកចិត្ដស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.ក (ភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ) បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី ដើម្បីជួយសម្រាលទុក្ខលំបាកសមាជិកម្នាក់។ ថវិកាដែលរៃអង្គាសបានសរុបចំនួន ២៦០,០០០ រៀល ត្រូវបាននាំយកទៅប្រគល់ជូនសមាជិកសហជីពឈ្មោះ ហេង ភាស់ (ភេទប្រុស អត្តលេខ ១១១៦៧ ផ្នែកដេរ) ដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង។ ក្នុងនាមតំណាងសហជីព និងជំនួសមុខឱ្យសាមីខ្លួន យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា។ សូមជូនពរបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសល សុខភាពល្អ និងលាភជ័យគ្រប់ៗគ្នា។

សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិក ៣រូប នៅខេត្តកំពង់ស្ពឺ

សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិក ៣រូប នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ_ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា លោកស្រី ឃិត សុភី ប្រធានសហជីពទឹកចិត្ដស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.ក បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ២៧០,០០០ រៀល ទៅប្រគល់ជូនបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពចំនួន ៣រូប (ក្នុងម្នាក់ៗទទួលបាន ៩០,០០0 រៀល)។ ក្រុមហ៊ុនខាងលើនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ហើយសមាជិកដែលទទួលបានការឧបត្ថម្ភរួមមាន៖ ១. ឈ្មោះ ហ៊ែល ផានៀត (អត្តលេខ ១១៤៩៨) ផ្នែកដេរ - ឧបត្ថម្ភក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ២. ឈ្មោះ ឆៃ ពិសី (អត្តលេខ ១១៣៧៤) ផ្នែកពិនិត្យ - ឧបត្ថម្ភក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ៣. ឈ្មោះ សាក់ បូផា (អត្តលេខ ១០៣៩០) ផ្នែកដេរ - ឧបត្ថម្ភក្នុងករណីវះកាត់សុខភាព ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារសហជីព ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងសូមជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ និងជួបតែសំណាងល្អគ្រប់ៗគ្នា។

| សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា យកចិត្តទុកដាក់លើសុខទុក្ខសមាជិក

| សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា យកចិត្តទុកដាក់លើសុខទុក្ខសមាជិក

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ីន ម៉ៃ តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានអញ្ជើញប្រគល់ប្រាក់ឧបត្ថម្ភចំនួន ១៦០,០០០ រៀល ជូនដល់សមាជិកាសហជីពដែលទើបសម្រាលកូនចំនួន ២រូប នៅរោងចក្រ អេហ្វ អិម អេហ្វ មេនូហ្វេកធឺរីង ឯ.ក (ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល)៖ ១. ឈ្មោះ ហ៊ាង លាងម៉េង (អត្តលេខ 06579) ផ្នែកដេរ A5 ២. ឈ្មោះ ផល សាវន (អត្តលេខ 03240) ផ្នែកដេរ A8 ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងសូមជូនពរដល់ឯកឧត្តមប្រធាន ព្រមទាំងបងប្អូនកម្មករនិយោជិតទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ និងជួបតែសំណាងល្អគ្រប់ពេលវេលា។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលរបស់សហភាព ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហភាព លេខាធិការដ្ឋានសហភាព ប្រធានសហព័ន្ធសហជីព និងថ្នាក់ដឹកនាំគ្រប់គ្រងគោលដៅសហជីពជាច្រើនរូប។ ក្នុងឱកាសនោះ លោក លី វិចិត្រ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកអនុវត្តសកម្មភាពការងារនានារបស់សហភាពប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាវិជ្ជមាននាពេលកន្លងមក។ កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ចំនួនបី រួមមាន៖ ការបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល ការពង្រឹងប្រសិទ្ធភាពការងាររបស់លេខាធិការដ្ឋានសហភាព និងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីព ព្រមទាំងការពង្រីកសមាជិកភាពសហជីពបន្ថែម។ ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពឌីជីថល សហភាពបានសម្រេចរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភា...

ក្រុមការងារសហជីពប្រចាំរោងចក្រ ឡូរិន ហ៊្វូតវែរ រៃអង្គាសបច្ច័យ ២០ម៉ឺនរៀល ចូលរួមការកសាងក្នុងវត្តព្រៃជុំ

ក្រុមការងារសហជីពប្រចាំរោងចក្រ ឡូរិន ហ៊្វូតវែរ រៃអង្គាសបច្ច័យ ២០ម៉ឺនរៀល ចូលរួមការកសាងក្នុងវត្តព្រៃជុំ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ុន ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមការងារ បានរៀបចំកម្មវិធីរៃអង្គាសបច្ច័យពីបងប្អូនកម្មករ ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា។ បច្ច័យដែលរៃអង្គាសបានសរុបចំនួន ២០០,០០០ រៀល ត្រូវបានប្រគល់ជូនតាមរយៈប្អូនស្រី ឡេ សេងហួរ (អត្តលេខ LR5429QD ដែលជាសមាជិកសហជីព) ដើម្បីនាំយកទៅប្រគេនដល់ព្រះសង្ឃគង់នៅ វត្តព្រៃជុំ។ បច្ច័យទាំងអស់នេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងកិច្ចការកសាងវត្តអារាម ដូចជាការទិញដីចាក់បំពេញទីធ្លាសាលារៀនក្នុងវត្តដែលរងការលិចទឹកជាដើម។ ក្នុងឱកាសនោះ ក្រុមការងារសហជីពមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានជ្រះថ្លាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងស្មារតីសាមគ្គីភាព និងការជ្រះថ្លាក្នុងការទ្រទ្រង់ពុទ្ធសាសនា។

ក្រុមការងារសហជីពប្រចាំរោងចក្រ អេ ជេ ថេក ស្ដាយ នាំយកថវិកាជួយឧបត្ថម្ភដល់កម្មការិនីម្នាក់ដែលកំពុងមានជំងឺធ្ងន់

ក្រុមការងារសហជីពប្រចាំរោងចក្រ អេ ជេ ថេក ស្ដាយ នាំយកថវិកាជួយឧបត្ថម្ភដល់កម្មការិនីម្នាក់ដែលកំពុងមានជំងឺធ្ងន់

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF) លោក ទិត សុភា និងលោក ឌី សំបាន ព្រមទាំងក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេក ស្ដាយ ឯ.ក (ស្ថិតនៅផ្លូវលេខ ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង) បានរៀបចំកម្មវិធីរៃអង្គាសថវិកាពីបងប្អូនកម្មករជានៅក្នុងរោងចក្រ ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ប្អូនស្រី កាន លីសា។ ប្អូនស្រី កាន លីសា មានអត្តលេខសម្គាល់AJ01948 បម្រើការងារនៅផ្នែកដេរ ក្រុម B1 បច្ចុប្បន្នកំពុងធ្លាក់ខ្លួនឈឺធ្ងន់។ ឆ្លងកាត់ការរៃអង្គាសបងប្អូនកម្មករ-កម្មការនី ក្រុមការងារទទួលបានថវិកាសរុបចំនួន ១៧៩,៣០០ រៀល និងបាននាំយកទៅប្រគល់ជូនប្អូនស្រីដើម្បីជួយសម្រាលការចំណាយលើការព្យាបាល។ ក្នុងឱកាសនោះ ក្រុមការងារសហជីពមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមជួយក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពជួយគ្នាក្នុងគ្រាក្រលំបាកនេះ។

សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិក ៥ រូប ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ និងលំហែមាតុភាព

សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិក ៥ រូប ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ និងលំហែមាតុភាព

  ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជាតំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ) បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ៤៥០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០ រៀល។ ការឧបត្ថម្ភនេះ ធ្វើឡើងដើម្បីសម្រួលការចំណាយជូនដល់បងប្អូនសមាជិកសហជីព ដែលបានដាក់ច្បាប់រៀបអាពាហ៍ពិពាហ៍ និងសម្រាកលំហែមាតុភាព។ នាឱកាសនោះ តំណាងសហជីពប្រចាំក្រុមហ៊ុន និងសមាជិកទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីប្រធាន ហ៊ុន រស្មី ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនី

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រវេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣៥២,២០០រៀលជូនកម្មករម្នាក់

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រវេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣៥២,២០០រៀលជូនកម្មករម្នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ដោយមានការចាត់តាំង និងតំណាងឱ្យលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា បងប្អូនថ្នាក់ដឹកនាំសហជីពមូលដ្ឋានប្រចាំរោងចក្រ វេនធូរ៉ា បាននាំយកថវិកាឧបត្ថម្ភមួយចំនួន៣៥២,២០០រៀលទៅប្រគល់ជូនប្អូនប្រុសម្នាក់ដែលជាកម្មករ ក្រោយរូបលោកបានជួបគ្រោះថ្នាក់រអិលដួលបណ្តាលឱ្យរងរបួសប៉ះពាល់ដល់ក្បាល។ ទឹកប្រាក់ដែលបាននាំទៅប្រគល់ជូនប្អូនប្រុសរងគ្រោះនាពេលនេះ មានចំនួនសរុប ៣៥២,២០០ រៀល ។ ថវិកាទាំងនេះ មិនមែនជាកញ្ចប់ថវិកាផ្លូវការណាមួយឡើយ ប៉ុន្តែវាគឺជាទឹកប្រាក់ដែលបានមកពីការស្ម័គ្រចិត្តរៃអង្គាសគ្នាចេញពីបេះដូង ពីសំណាក់បងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំសហជីពនៅក្នុងរោងចក្រផ្ទាល់តែម្តង។ សកម្មភាពដ៏ប្រពៃនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទឹកចិត្តអាណិតស្រឡាញ់ ភាពជាបងប្អូន និងការមិនបោះបង់គ្នាចោលក្នុងគ្រាមានអាសន្ន។ ទោះបីជាចំនួនថវិកានេះតិចក្ដីឬច្រើនក្ដីប៉ុន្តែវាពិតជាមានតម្លៃខាងផ្លូវចិត្តយ៉ាងធំធេង ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងជាកម្លាំងចិត្តជម្រុញឱ្យប្អូនប្រុសរងគ្រោះ ឆាប់បានសះស្បើយពីរបួស និងអាចត្រឡប់មកបម្រើការងារវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្នាក់ដឹកនាំការងារ និងសហជីព ចុះជួបសំណេះសំណាលកម្មករ ខណៈរោងចក្រ W & J និង Fast Making កំពុងពង្រីកការជ្រើសរើសកម្លាំងពលកម្មបន្ថែមជាង ១,០០០នាក់

ថ្នាក់ដឹកនាំការងារ និងសហជីព ចុះជួបសំណេះសំណាលកម្មករ ខណៈរោងចក្រ W & J និង Fast Making កំពុងពង្រីកការជ្រើសរើសកម្លាំងពលកម្មបន្ថែមជាង ១,០០០នាក់

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានអញ្ជើញចូលរួមជាមួយលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនអតីតពលករមកពីប្រទេសថៃ បងប្អូនជនភៀសសឹក និងបងប្អូនកម្មករ-កម្មការិនី មកពីបណ្ដាខេត្តនានា ដែលកំពុងបម្រើការងារនៅរោងចក្រ W & J និងរោងចក្រ Fast Making ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ និងអង្គការសហជីព ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនី ដែលបានវិលត្រឡប់មកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកចូលរួមប្រមាណជិត ១,០០០នាក់។ លោក ចឹក បូរីន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់បងប្អូនកម្មករ-កម្មការិនី ឱ្យយកចិត្តទុកដាក់ក្នុងការបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយវិន័យ...

សហជីពមូលដ្ឋានរោងចក្រ ស៊ីនប៉ូ ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកជួបការលំបាក និងមានធុរៈសរុប ១២នាក់

សហជីពមូលដ្ឋានរោងចក្រ ស៊ីនប៉ូ ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកជួបការលំបាក និងមានធុរៈសរុប ១២នាក់

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា, លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន រួមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក (ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ) បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ១,៤៤០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ១២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០ រៀល។ សមាជិកដែលទទួលប្រាក់ឧបត្ថម្ភ រួមមាន៖ ១. សមាជិករៀបអាពាហ៍ពិពាហ៍ ចំនួន ០៥ នាក់ ២. សមាជិកសម្រាលបុត្រ ចំនួន 0៥ នាក់ ៣. សមាជិកមានជំងឺធ្ងន់ធ្ងរ ចំនួន ០២ នាក់ នាឱកាសនោះ ខាងតំណាងសហជីពមូលដ្ឋាន ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លី វិចិត្រ និងលោកអនុប្រធាន ឡាយ សំអូន ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិកជានិច្ច។ ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ ឱ្យជួបតែសំណាងល្អ និងមានសុខភាពល្អគ្រប់ៗគ្នា។

សាមគ្គីភាពកម្មករ — រួមចំណែកជួយគ្នាក្នុងគ្រាលំបាក

សាមគ្គីភាពកម្មករ — រួមចំណែកជួយគ្នាក្នុងគ្រាលំបាក

កំពង់ស្ពឺ៖ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាត និងការគាំទ្រពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ក្រុមការងារសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី ដែលជាសមាជិកសហជីព ក្នុងគោលបំណងចូលរួមជួយឧបត្ថម្ភដល់ប្អូនស្រី ណន ស្រីពេជ (អត្តលេខ ១១៧៨៥ ផ្នែកដេរ ក្រុម ០៣) ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តាមរយៈស្មារតីសាមគ្គីភាព ការចែករំលែក និងទឹកចិត្តមនុស្សធម៌ពីបងប្អូនកម្មករនិយោជិតទាំងអស់ ថវិកាសប្បុរសធម៌សរុបចំនួន ២០៧,៤០០ រៀល ត្រូវបានប្រមូល និងនាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាល និងជីវភាពប្រចាំថ្ងៃ។ ក្នុងឱកាសនេះ ក្រុមការងារសហជីព សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភ ដោយបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ភាតរភាព និងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ទង្វើដ៏ប្រពៃនេះ គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ជនរងគ្រោះ និងជាការឆ្លុះបញ្ចាំងពីភាពរួបរួមរឹងមាំរវាងបងប...

ទឹកចិត្តសាមគ្គីភាពរបស់កម្មករ នាំមកនូវកម្លាំងចិត្តដ៏ធំធេងក្នុងគ្រាលំបាក

ទឹកចិត្តសាមគ្គីភាពរបស់កម្មករ នាំមកនូវកម្លាំងចិត្តដ៏ធំធេងក្នុងគ្រាលំបាក

កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា លោក ឌី សំបាន និងក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេកស្ថាយ ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដួចផ្ដើមរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីក្នុងរោងចក្រ ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស វឿន បឿន អត្តលេខ AJ00941 បម្រើការងារផ្នែកដេរ ក្រុម B ដែលកំពុងត្រូវការជំនួយ និងការគាំទ្រពីមិត្តរួមការងារ។ តាមរយៈការចូលរួមប្រកបដោយស្មារតីសប្បុរសធម៌ និងការចែករំលែកក្ដីស្រឡាញ់ពីសំណាក់កម្មករ-កម្មការិនីជាច្រើននាក់ ថវិកាដែលប្រមូលបានសរុបមានចំនួន ១៦៩,៧០០ រៀល។ ទោះបីជាចំនួនទឹកប្រាក់មិនធំធេងក៏ដោយ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ពីតម្លៃនៃសាមគ្គីភាព ការយកចិត្តទុកដាក់ និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ការងារ។ សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារលើកទឹកចិត្ត និងបង្ហាញពីវប្បធម៌នៃការចេះស្រឡាញ់ រាប់អាន និងរួមសុខរួមទុក្ខគ្នារវាងបងប្អូនកម្មករ ដែលតែងតែឈរជាមួយគ្នានៅក្នុងគ្រប់កាលៈ...

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៤០៤,៩០០រៀលជូនកម្មការនីចំនួន១នាក់

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៤០៤,៩០០រៀលជូនកម្មការនីចំនួន១នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣០៦,៩០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ ឡាញ់ ក្ដូករំដួលណាគ្រី អត្តលេខ៣៣២៩៩ បម្រើការងារផ្នែកទឹកថ្នាំD៣ មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។  ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមជូនពរបងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងជួបតែសំណាងល្អគ្រប់គ្នា៕

ក្រុមការងារតំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន២២៥,៥០០រៀលជូនទៅសមាជិកសហជីព

ក្រុមការងារតំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន២២៥,៥០០រៀលជូនទៅសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន២២៥,៥០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ មួង គង់ អត្តលេខLR5046S ជាសមាជិកសហជីព មូលហេតុ​បងប្រុសគាត់បានទទួលមរណភាព។ ឆ្លៀតឱកាសនោះលោក អ៊ឹម ចនថៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក សូមអរគុណដល់លោក លី​ សុផាន​ ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការនីដែលជាសមាជិកនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា។

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រវេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានឧបត្ថម្ភទឹកប្រាក់1ចំនួន ២៤៨,៤០០រៀល ជូនកម្មករម្នាក់

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រវេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានឧបត្ថម្ភទឹកប្រាក់1ចំនួន ២៤៨,៤០០រៀល ជូនកម្មករម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជាតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាប់ចំនួន ២៤៨,៤០០រៀល ជូនប្អូន​ប្រុសម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព។ ឆ្លៀតឱកាសនោះ សមាជិកសហជីពតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហព័ន្ធសហជីពកំលាំងចិត្តកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលជាសមមាជិកនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា

ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយ ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា

សហជីពទឹកចិត្តយុវជនកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិកក្នុងឱកាសរៀបអាពាហ៍ពិពាហ៍

សហជីពទឹកចិត្តយុវជនកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិកក្នុងឱកាសរៀបអាពាហ៍ពិពាហ៍

ខេត្តកណ្តាល៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោកស្រី សុខ ឡាំងអេង តំណាងសហជីពប្រចាំក្រុមហ៊ុន រិចស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក បាននាំយកថវិកាឧបត្ថម្ភចំនួន ៩០,០០0 រៀល ទៅប្រគល់ជូនបងប្រុស ហុង គឹមសេង អត្តលេខ QC-24382 ដែលជាសមាជិកសហជីពក្នុងឱកាសដ៏សិរីសួស្តីនៃពិធីរៀបអាពាហ៍ពិពាហ៍របស់លោក។ ដែលស្ថិតនៅភូមិតានូ ឃុំស្អាងតូច ស្រុកស្អាង ខេត្តកណ្តាល ក្នុងបរិយាកាសស្និទ្ធស្នាលនិងពោរពេញដោយទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង។ ជាទីបញ្ចប់ សូមជូនពរដល់ថ្នាក់ដឹកនាំ និងបងប្អូនកម្មករនិយោជិតទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបតែសេចក្តីសុខសុភមង្គលគ្រប់ៗគ្នា។

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣០៦,៩០០រៀលជូនកម្មការនីចំនួន១នាក់

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣០៦,៩០០រៀលជូនកម្មការនីចំនួន១នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣០៦,៩០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះលី ពិសី ភេទប្រុស អត្តលេខ៣២៦៧៣ បម្រើការងារផ្នែកដេរ មូលហេតុដោយសារកូនគាត់រលាកទឹកក្ដៅធ្ងន់ធ្ងរ។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមជូនពរបងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងជួបតែសំណាងល្អគ្រប់គ្នា៕

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូត វែរ នាំយកថវិកាឧបត្ថម្ភជូនកម្មការិនីឆ្លងទន្លេរួច ៥នាក់

សហជីពមូលដ្ឋានរោងចក្រ ឡូរិន ហ៊្វូត វែរ នាំយកថវិកាឧបត្ថម្ភជូនកម្មការិនីឆ្លងទន្លេរួច ៥នាក់

កំពង់ស្ពឺ៖នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជាសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូត វែរ ឯ.ក បានពាំនាំនូវថវិកាឧបត្ថម្ភលើកទឹកចិត្ត ទៅប្រគល់ជូនដល់បងប្អូនកម្មការិនីជាសមាជិកសហជីព ដែលបានឆ្លងទន្លេ (សម្រាលកូន) រួចរាល់ ចំនួន ៥ នាក់។ ម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០ រៀល ដែលមានរាយនាម និងអត្តលេខដូចខាងក្រោម៖ ១. ឈ្មោះ នីយ៉ា សារីយក្សឆាន់ (អត្តលេខ LR5121S) ២. ឈ្មោះ វឿន សាត (អត្តលេខ LR5022S) ៣. ឈ្មោះ អ៊ិល ផល (អត្តលេខ LR5875S) ៤. ឈ្មោះ ទូច សុផានី (អត្តលេខ LR3876D) ៥. ឈ្មោះ អុល សុខលី (អត្តលេខ LR3938L) ទឹកប្រាក់សរុបរួម៖ ៤៥០,០០០ រៀល ការឧបត្ថម្ភនេះ គឺជាការស្តែងឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការជួយសម្រាលបន្ទុក និងសួរសុខទុក្ខសមាជិកមហាគ្រួសារកម្មករនៅក្នុងគ្រាលំបាក។

Page 3 of 45