ផ្សព្វផ្សាយ
សហភាពសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនកម្មករ-កម្មការិនី ១១នាក់ នៅក្រុមហ៊ុន ហុន ធីហ្សឺ ហ៊្វុងលេឌើរ
កំពង់ស្ពឺ៖ នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក លី វិចិត្រ ប្រធានសហភាពសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពបានពាំនាំនូវថវិកាឧបត្ថម្ភលើកទឹកចិត្ត ទៅប្រគល់ជូនដល់កម្មករ-កម្មការិនី សរុបចំនួន ១១ នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន ហុន ធីហ្សឺ ហ៊្វុងលេឌើរ (ខេមបូឌា) ឯ.ក (ស្ថិតនៅផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៦៨ ភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ)។ ការឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលបន្ទុក របស់បងប្អូនកម្មករ ក្នុងនោះរួមមាន៖ ១. អ្នកសម្រាលកូន៖ ចំនួន ៤ នាក់ ២. អ្នករៀបអាពាហ៍ពិពាហ៍៖ ចំនួន ៧ នាក់ ថវិកាឧបត្ថម្ភ៖ ម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៩០,០០០ រៀល ដែលសរុបជាទឹកប្រាក់រួមមានចំនួន ៩៩០,០០០ រៀល។ សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីពីសំណាក់ថ្នាក់ដឹកនាំសហភាពសហជីព ក្នុងការជួយជ្រោមជ្រែងសមាជិករបស់ខ្លួននៅគ្រប់កាលៈទេសៈ។
ទឹកចិត្តសាមគ្គី សហជីពមូលដ្ឋានរោងចក្រ អេ ជេ ថេក ស្ដាយ រៃអង្គាសថវិកាជួយកម្មករជួបទុក្ខលំបាក
កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេក ស្ដាយ ឯ.ក ស្ថិតនៅផ្លូវ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង បានរៀបចំយុទ្ធនាការមនុស្សធម៌ចុះរៃអង្គាសថវិកា ដើម្បីជួយសង្គ្រោះបន្ទាន់ដល់កម្មករម្នាក់ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់។ សកម្មភាពសប្បុរសធម៌នេះ ធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដោយមានការដឹកនាំផ្ទាល់ពី លោក ទិត សុភា និងលោក ឌី សំបាន។ ថវិកាដែលប្រមូលបានពីទឹកចិត្តសប្បុរសរបស់បងប្អូនកម្មករ-កម្មការិនីនៅក្នុងរោងចក្រផ្ទាល់ មានចំនួនសរុប ២២១,៥០០រៀល។ ថវិកាទាំងនេះត្រូវបាននាំយកជូនបងប្រុស អ៊ុក សុផល អត្តលេខ AJ00118 បម្រើការងារផ្នែកអ៊ុត ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺឈឺធ្ងន់នៅមន្ទីរពេទ្យ ដើម្បីជួយសម្រាលបន្ទុកគ្រួសារក្នុងគ្រាអាសន្ន។ តំណាងសហជីពមូលដ្ឋាន លោក ទិត សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនកម្មករទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមជួយគ្នា ក្នុងស្មារតី «ទឹកចិត្តកម្មករជួយកម្មករ» យ៉ាងពិតប្រាកដ។ សកម្មភាពនេះបានសបញ្ជាក់កាន់តែច្បាស់ពីតម្លៃនៃការរួបរួម និ...
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់លោកស្រី សុខ ឡាងអេង ដែលឪពុករបស់គាត់ទទួលមរណភាព
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សូត្រ សុជាតិ និងក្រុមការងារ តំណាងឲ្យលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់លោកស្រី សុខ ឡាងអេង ជាសមាជិកសហជីពមូលដ្ឋាន នៃក្រុមហ៊ុន រិច ស្រ្ពីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលមូលហេតុឪពុករបស់គាត់ បានទទួលមរណៈភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ និងបានចូលបុណ្យចំនួន ១០០,០០០រៀល ។ ជាថ្មីម្ដងទៀតក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ព្រមទាំងបួងសួងដល់គុណព្រះរតនៈត្រ័យសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកឪពុករបស់គាត់ បានទៅកាន់សុគតិភពកុំបីខានឡើយ។
សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ចុះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសមាជិកសហជីព
ខេត្តកណ្តាល៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សូត្រ សុជាតិ និងក្រុមការងារ តំណាងឱ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារលោកស្រី សុខ ឡាងអេង ដែលត្រូវជាសមាជិកសហជីពមូលដ្ឋាន នៃក្រុមហ៊ុន រិច ស្រ្ពីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក។ ការចុះជួបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងថា លោកឪពុករបស់លោកស្រី សុខ ឡាងអេង បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ។ ពិធីបុណ្យសពត្រូវបានប្រារព្ធឡើងនៅលំនៅឋាននៃសព ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ តំណាងថ្នាក់ដឹកនាំសហព័ន្ធសហជីព ក៏បាននាំយកថវិកាចូលរួមបុណ្យចំនួន ១០០,០០០ រៀល ដើម្បីជួយសម្រាលបន្ទុកគ្រួសារសពផងដែរ។ ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោកឪពុករបស់លោកស្រី សុខ ឡាងអេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៃអង្គាសថវិកាជួយសម្រាលទុក្ខគ្រួសារកម្មករដែលបាត់បង់មាតា នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បាននាំយកថវិកាដែលបានមកពីការរៃអង្គាសផ្ដល់ជូនបងប្អូនកម្មករនិយោជិតដែលកំពុងជួបទុក្ខគ្រួសារ។ ក្រុមហ៊ុនខាងលើនេះ មានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ សកម្មភាពមនុស្សធម៌ដ៏មានទឹកចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីជួយសម្រាលការលំបាកដល់កម្មករម្នាក់ឈ្មោះ សយ ត្រា ភេទប្រុស (អត្តលេខ២៩១៧៨ បម្រើការងារផ្នែកលាបទឹកថ្នាំ D2) ដែលទើបតែបានបាត់បង់ម្ដាយជាទីស្រឡាញ់ ទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នៅក្នុងទឹកចិត្តអាណិតស្រឡាញ់ និងសាមគ្គីភាពគ្នានេះ ក្រុមការងារសហជីពបានរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពជួយគ្នាទៅវិញទៅមក ដោយប្រមូលបានថវិកាសរុបចំនួន ៣៥៦,១០០ រៀល និងបានប្រគល់ជូនដល់ដៃគ្រួសាររងគ្រោះដើម្បីចាត់ចែងក្នុងពិធីបុណ្យសព។ ជំនួសមុខឱ្យក្រុមគ្រួសារសព តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំរោងចក្រ ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុ...
ក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី នាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករ-កម្មការិនី ៧នាក់ ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ និងសម្រាលបុត្រ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី បាននាំយកថវិកាឧបត្ថម្ភរបស់សហជីព ទៅប្រគល់ជូនបងប្អូនកម្មករ-កម្មការិនី សរុបចំនួន ៧នាក់ ដើម្បីចូលរួមអបអរសាទរ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារ។ នៅក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនោះ ថវិកាឧបត្ថម្ភត្រូវបានបែងចែកជូនដល់កម្មករនិយោជិតដែលរៀបអាពាហ៍ពិពាហ៍ចំនួន ៣នាក់ ស្មើនឹងទឹកប្រាក់សរុប ៣៦០,០០0 រៀល និងផ្ដល់ជូនកម្មការិនីដែលសម្រាលបុត្រ (លំហែមាតុភាព) ចំនួន ៤នាក់ ស្មើនឹងទឹកប្រាក់សរុប ៤៨០,០០០ រៀល។ តាមរយៈការយកចិត្តទុកដាក់នេះ បងប្អូនកម្មករនិយោជិតម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០ រៀល ដូចៗគ្នា ដែលសរុបជាទឹកប្រាក់រួមទាំងអស់មានចំនួន ៨៤០,០០០ រៀល។ តំណាងក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងបានប្រសិទ្ធពរជ័យមង្គលជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការងារគ្រប់ៗគ្នា៕
ថ្នាក់ដឹកនាំសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ & ជេ នាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតចំនួន ១២នាក់ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ & ជេ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមការងារ បានអញ្ជើញផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់បងប្អូនកម្មករ-កម្មការិនី សរុបចំនួន ១២នាក់។ ក្រុមហ៊ុនខាងលើនេះ មានអាសយដ្ឋានស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ការផ្ដល់ជូនប្រាក់ឧបត្ថម្ភនាឱកាសនោះ គឺដើម្បីចូលរួមត្រេកអរ ក៏ដូចជាជួយសម្រាលបន្ទុកជីវភាពបងប្អូនកម្មករ ក្នុងនោះរួមមាន៖ កម្មករនិយោជិតដែលរៀបអាពាហ៍ពិពាហ៍, សម្រាលកូន (លំហែមាតុភាព) និងអ្នកដែលបានជួបគ្រោះថ្នាក់ផ្សេងៗ។ តាមរយៈកាយវិការមនុស្សធម៌នេះ បងប្អូនកម្មករម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៦០,០០០ រៀល សរុបជាទឹកប្រាក់រួមមានចំនួន ៧២០,០០០ រៀល។ ក្នុងឱកាសដ៏រំភើបនិងរីករាយនោះ លោកស្រី ចាន់ ផល្លា ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម លី វិចិត្រ និងបានប្រសិទ្ធពរជ័យជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សំណាងល្អ និងជោគជ័យក្នុងភារកិច្ចការងារគ...
តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ១៧៥,៥០០រៀល ជូនកម្មករម្នាក់
តាកែវ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ១៧៥,៥០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះឃាម ស្រួន អត្តលេខ៧០៦១៥ បម្រើការងារផ្នែកប្រអប់ មូលហេតុដោយសារគាត់ត្រូវវះកាត់កំពុងសំរាកព្យាលបាលនៅមន្ទីរពេទ្យ។ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕
ថ្នាក់ដឹកនាំសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនសមាជិកដែលរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោក វេត វី និងក្រុមការងារសហជីពមូលដ្ឋាននៃក្រុមហ៊ុន ខាយ ណេង លេឌើរប្រូដាក់ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនបងប្អូនកម្មកររងគ្រោះ និងក្រុមគ្រួសារសព។ សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ទៅលើរថយន្តដឹកកម្មករនៅក្នុងខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យកម្មករ-កម្មការិនីចំនួន ៩នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមកម្មកររងគ្រោះសរុបទាំងអស់ចំនួន ៥៣នាក់។ នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់សហជីព ទៅចែកជូនដល់បងប្អូនកម្មកររងគ្រោះដែលជាសមាជិកសហជីពមូលដ្ឋាន ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០ រៀល (សរុបថវិការួមចំនួន ៣៦០,០០០ រៀល) ដើម្បីជួយសម្រាលការលំបាកមួយផ្នែក។ ឆ្លៀតក្នុងទិដ្ឋភាពដ៏ក្តុកក្តួលនោះដែរ លោក វេត វី ព្រមទាំងក្រ...
ថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពកម្មករ ៩នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក វេត វី និងក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពបងប្អូនកម្មករ-កម្មការិនីចំនួន ៩នាក់ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។ ក្រុមគ្រួសារនៃសពបងប្អូនកម្មករទាំង ៩នាក់ បច្ចុប្បន្នកំពុងរស់នៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសចុះសួរសុខទុក្ខផ្ទាល់ដល់លំនៅឋាននោះ លោក វេត វី និងក្រុមការងារ ក៏បាននាំយកថវិកាចូលរួមបុណ្យសព ដើម្បីជួយសម្រាលបន្ទុកគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១០០,០០០ រៀល សរុបជាថវិការួមចំនួន ៩០០,០០០ រៀល។ ឆ្លៀតក្នុងទិដ្ឋភាពដ៏ក្រៀមក្រំ និងអួលដើមកនោះ លោក វេត វី ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក៏ដូចជាសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសពទាំងអស់ផងដែរ។ ទន្ទឹមនឹងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ថ្នា...
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣១០,៥០០រៀលជូនកម្មការនីចំនួន១នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣១០,៥០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះវង់ នាំឆីវ ភេទប្រុស អត្តលេខ២៦១៩០ បម្រើការងារផ្នែកគំរូPE(D&E) មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាៗ៕ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្...
លោក គីម ទី និងក្រុមការងារតំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ២១៣,០០០រៀល ជូនកម្មការនីម្នាក់
តាកែវ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ៣០៤,៧០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះមុយ សុផា អត្តលេខ៧០៧១៥ បម្រើការងារផ្នែកបិតកាវ មូលហេតុដោយសារម្តាយគាត់បានទទួលមរណះភាព។ ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕
សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភចែកជូនសមាជិកចំនួន ១២នាក់ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ & ជេ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមការងារ បានចុះជួបសំណេះសំណាល និងនាំយកប្រាក់ឧបត្ថម្ភទៅផ្តល់ជូនដល់បងប្អូនកម្មករ កម្មការិនី ចំនួន ១២នាក់។ ពិធីប្រគល់នេះបានប្រព្រឹត្តទៅនៅទីតាំងក្រុមហ៊ុន ដែលស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទឹកប្រាក់ឧបត្ថម្ភសរុបចំនួន ៧២០,០០០ រៀល ត្រូវបានបែងចែកជូនបងប្អូនកម្មករនិយោជិតដែលមានធុរៈ ក្នុងនោះរួមមាន៖ បងប្អូនដែលរៀបអាពាហ៍ពិពាហ៍, បងប្អូនស្រីសម្រាលបុត្រ (លំហែមាតុភាព) និងបងប្អូនដែលជួបប្រទះគ្រោះថ្នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៦០,០០០ រៀល។ សកម្មភាពមនុស្សធម៌នេះ គឺដើម្បីចូលរួមចំណែកសម្រាលបន្ទុកជីវភាព និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សមាជិកសហជីពគ្រប់រូប។ ជាទីបញ្ចប់ លោកស្រីប្រធាន និងក្រុមការងារ ក៏បានប្រសិទ្ធពរជ័យជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមជួបតែសេចក្តីសុខ សំណាងល្អ និងជោគជ័យក្នុងគ្រប់ភារកិច្ចការងារ។
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣៣៦,៣០០រៀលជូនសមាជិកសហជីពចំនួន១នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣៣៦,៣០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ ពុំ ស្ដើង ភេទស្រី អត្តលេខ២៣៣៣៦ បម្រើការងារផ្នែកលាបទឹកថ្នាំD7 មូលហេតុដោយសារប្ដីគាត់មានជំងឺធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាៗ៕
តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ៣០៤,៧០០រៀល ជូនកម្មករម្នាក់
តាកែវ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ៣០៤,៧០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះហ៊ យី អត្តលេខ ៧០៨៦៦ បម្រើការងារផ្នែកដេរC ដោយគាត់មានទុក្ខជាទម្ងន់ដោយសារកូនប្រុសរបស់គាត់បានទទួលមរណះភាព ។ ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣១៧,៦០០រៀលជូនសមាជិកសហជីពចំនួន១នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣១៧,៦០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ លី ពិសី ភេទប្រុស អត្តលេខ៣២៦៧៣ បម្រើការងារផ្នែកដេរC២ មូលហេតុដោយម្ដាយគាត់បានទទួលមរភាព។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសព្វនឺងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕
លោក សុខ វណ្ណ និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ឧបត្ថម្ភទឹកប្រាក់ចំនួន ១,៣២០,០០០រៀល ជូនសមាជិកសហជីព
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និង លោក ឡាយ សំអូន អនុប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សុខ វណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន ១,៣២០,០០០រៀល ជូនសមាជិកសហជីពចំនួន១១នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀលក្នុងនោះរួមមាន៖ ១. អ្នកសម្រាលកូនចំនួន៨នាក់។ ២. អ្នករៀបអពាពិពាហ៍ចំនួន២នាក់។ ៣. អ្នកឈឺធ្ងន់ចំនួន១នាក់។ នាឱកាសនោះលោក សុខ វណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជានិងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕
លោក អ៊ុំ ភារះ និងក្រុមការងារតំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន៤៥០,០០០រៀលជូនសមាជិកសហជីពដែលរៀបអាពាពិពាហ៍ចំនួន៥នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន៤៥០,០០០រៀលជូនទៅសហមាជិកសហជីពចំនួន៥នាក់ដែលក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន ៩០,០០០រៀលស្មើរៗគ្នា។ នាឱកាសនោះ លោក អ៊ុំ ភារះ និងក្រុមការងារតំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់សមាជិកទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៤៤២,១០០រៀលជូនសមាជិកសហជីពចំនួន១នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៤៤២,១០០រៀលជូនដល់សមាជិកសហជីពឈ្មោះ ជឿ ណែត ភេទប្រុស អត្តលេខ៣២៨៦៧ បម្រើការងារផ្នែកទឹកថ្នាំC៨ មូលហេតុដោយសារគាត់ជួនគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្នរ(បះពាល់ក្បាល និងបាក់កជើង)។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមជូនពរបងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងជួបតែសំណាងល្អគ្រប់គ្នា៕
តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ២២០,៨០០រៀល ជូនកម្មករម្នាក់
តាកែវ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ២២០,៨០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះឡា សៀកមុយ អត្តលេខ៧០២៣៨ បម្រើការងារផ្នែកវិច្ចខ្ចប់ មូលហេតុដោយសារប្តីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក។ ឆ្លៀតឱកាសនោះ លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕


